ព័ត៌មានជាតិ
កុមារា វិរះបុត្រ លើកដៃសំពះ អរគុណសម្តេចតេជោ ដែលបានស្វែងរកវ៉ាក់សាំង មកចាក់ដល់រូបខ្លួន និងកុមារដទៃទៀត
កុមារា អ៊ុន ច័ន្ទវិរះបុត្រ អាយុ៦ឆ្នាំ រស់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈកំពុងឈរតម្រង់ជួរ ត្រៀមចូលចាក់ថ្នាំការពារជំងឺកូវីដ-១៩ បានលើកដៃសំពះ និងគោរពអរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានស្វែងរកវ៉ាក់សាំង មកចាក់ដល់កុមារៗ ដើម្បីឲ្យបានគេចផុត ពីជំងឺកាចសាហាវកូវីដ-១៩នេះ។
ជួបជាមួយភ្នាក់ងារកម្ពុជាថ្មី នៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ កុមារ អ៊ុន ច័ន្ទវិរះបុត្រ បានប្រាប់ថា មូលហេតុដែលចៅលើកដៃសំពះនេះ គឺដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានស្វែងរកវ៉ាក់សាំង មកចាក់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស រហូតមកដល់កុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំដែលមានរូបខ្លួនម្នាក់ផងដែរ។
កុមារ អ៊ុន ច័ន្ទវិរះបុត្រ បានបញ្ជាក់ថា រូបខ្លួនមកចាក់វ៉ាក់សាំងនៅថ្ងៃនេះ គឺដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំពីឪពុក-ម្តាយឡើយ។ វិរះបុត្រ ជឿជាក់ថា បើបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រូបគេ និងកុមារដទៃទៀត នឹងបានចូលរៀន នៅសាលារៀនឡើងវិញ ដែលពួកគេខានបានរៀនជាច្រើនខែមកហើយ។
ដោយឡែកម្តាយបង្កើត របស់កុមារ អ៊ុន ច័ន្ទវិរះបុត្រ បានប្រាប់ឲ្យដឹងថា គ្រាន់តែឮប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងទូរទស្សន៍ដោយអនុញ្ញាត ឲ្យកុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អាចចាក់វ៉ាក់សាំងរួច មកស្រាប់តែកុមារ អ៊ុន ច័ន្ទវិរះបុត្រ លើកដៃសំពះលោកតា សម្ដេចតេជោ មុខកញ្ចក់ទូរទស្សន៍ភ្លាមៗ។ ដូច្នេះវិរះបុត្រ និងមិត្តភក្រ័ សុទ្ធតែចង់បានការចាក់ថ្នាំវ៉ាក់សាំង ការពារជំងឺកូវីដ-១៩គ្រប់ៗគ្នា។
អ្នករៀបចំ សម្របសម្រួលរាល់ឯកសារនានា នៅមន្ទីរពេទ្យបង្អែក ខណ្ឌច្បារអំពៅ លោក លី ហួត បានប្រាប់ថា កម្មវិធីចាក់ថ្នាំវ៉ាក់សាំង គឺចាប់ផ្តើមពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ដោយសម្រាកតែពេលលោក-អ្នកគ្រូពេទ្យ ទទួលទានអាហារប៉ុណ្ណោះ៕
អត្ថបទ៖ នរា
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច