ព័ត៌មានជាតិ
សមត្ថកិច្ច ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
២នាក់ប្តី-ប្រពន្ធ ដែលធ្វើសកម្មភាពលក់គ្រឿងញៀនយ៉ាងសកម្ម នៅក្រុងប៉ោយប៉ែត និងបុរសម្នាក់ទៀត ដែលជាអ្នកប្រើប្រាស់ ត្រូវបានកងកម្លាំងនគរបាល ក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន នៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន ក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនសង្ស័យ បានចំនួន ៣នាក់។ ក្នុងនោះមានប្តី និងប្រពន្ធ ២នាក់ និងអ្នកប្រើប្រាស់ម្នាក់ទៀត។
ជនសង្ស័យទាំង ៣នាក់នោះ រួមមាន៖ ១-ឈ្មោះ ចាន់ គីម ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ ឆន សារ៉ាក់ ភេទប្រុស អាយ៤២ឆ្នាំ មុខរបរកម្មករលើកគីបខោអាវ (ជាប្តីប្រពន្ធ) មុខសញ្ញាជួញដូរ។ ៣ -ឈ្មោះ ឆួម សៀង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាអ្នកប្រើប្រាស់។
លោកវរសេនីយ៍ឯក សៅ សារឿន បានឲ្យដឹងទៀតថា កងកម្លាំងនគរបាលរបស់លោក បានបង្ក្រាបដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ៣កូនថង់តូច ទម្ងន់ស្មើ៦.០៩ក្រាម ថ្លឹងទាំងសំបក, ថ្នាំប្រភេទគ្រាប់ពណ៌ក្រហមចំនួន ៦០គ្រាប់, ដែកកេះ២, សំបកថង់មួយចំនួន, និងបំពង់បឺតមួយចំនួនទៀត។
សមត្ថកិច្ចជំនាញ បានបញ្ជូនជនសង្ស័យទាំង៣នាក់ និងវត្ថុតាងខាងលើ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច