ព័ត៌មានជាតិ
កម្ពុជាបានចេញលិខិតអញ្ជើញ ថ្នាក់ដឹកនាំនៃដៃគូ ASEM រួចហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ASEM 13
លោក លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា បានចេញលិខិតអញ្ជើញថ្នាក់ដឹកនាំនៃដៃគូ ASEM ទាំងអស់រួចហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ASEM 13។ ការបញ្ជាក់នេះ គឺនៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប លើកទី៣ កាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។
បើតាមលទ្ធផល នៃកិច្ចប្រជុំ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា នៅថ្ងៃនេះ បានឲ្យដឹងថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) បានធ្វើជាសហប្រធាន ជាមួយប្រទេសស្លូវេនី ដែលជាប្រធានប្ដូរវេនក្រុមប្រឹក្សាអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប លើកទី៣ កាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប ចំនួន ៥១រូប ព្រមទាំងតំណាងជាន់ខ្ពស់ មកពីលេខាធិការដ្ឋានអាស៊ាន សហភាពអឺរ៉ុប និងនាយកប្រតិបត្តិមូលនិធិអាស៊ី-អឺរ៉ុប (ASEF) ផងដែរ។

តំណាងកម្ពុជា បានជម្រាបជូនអង្គប្រជុំថា ប្រទេសកម្ពុជា បានផ្ញើលិខិតអញ្ជើញផ្លូវការ ជូនថ្នាក់ដឹកនាំនៃដៃគូ ASEM ទាំងអស់ ចូលរួមកិច្ចប្រជុំកំពូល ASEM13 រួចហើយ។ រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំ ASEM មួយចំនួន។ ក្នុងនោះរួមទាំងប្រធានក្រុមប្រឹក្សាអឺរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ បានបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូល ASEM13 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ តាមប្រព័ន្ធវីដេអូ។
ក្នុងអំឡុងពេល នៃកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបលើកទី៣ រយៈពេលពីរថ្ងៃនេះ ឧត្តមមន្រ្តី ASEM បានពិភាក្សាយ៉ាងលម្អិត លើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ ប្រធានអង្គប្រជុំ ASEM13 ដែលឯកសារនេះ នឹងត្រូវយកមកអនុម័ត ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលខាងមុខ។ ជាមួយគ្នានោះ ឧត្តមមន្រ្តី ASEM បានឯកភាពឱ្យបន្តមានកិច្ចប្រជុំចរចារលើខ្លឹមសារ នៃសេចក្ដីព្រាងនេះទៀត តាមពេលសមស្របណាមួយ ក្នុងខែកញ្ញានេះ ដើម្បីពិភាក្សាបញ្ហា ដែលនៅសេសសល់មួយចំនួន។
ឧត្តមមន្រ្តីទាំងអស់ បានសម្ដែងនូវការកោតសរសើរ ដ៏ស្មោះជូនចំពោះកម្ពុជា និងស្លូវេនី ដែលបានធ្វើសហប្រធានដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីនេះ និងដែលបានបន្តរក្សាសន្ទុះ ASEM ឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ប្រកបដោយជោគជ័យ៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ