ព័ត៌មានជាតិ
មេខ្យល់ ប្រុស-ស្រី ៣ នាក់ ដឹកពលករ ២៤ នាក់ខុសច្បាប់ទៅ ថៃ ត្រូវអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅតុលាការ
កម្លាំងវរៈការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរៈកងការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានប្រទះបានឃើញរថយន្តចំនួន ២ គ្រឿង ដឹកពលករឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ស្របពេលនោះកម្លាំងយោធាឃាត់រថយន្ត ២ គ្រឿង ធ្វើការត្រួតពិនិត្យបានឃើញមានមនុស្សជិះក្នុងរថយន្តទាំង២គ្រឿងនោះចំនួន២៧នាក់ ក្នុងនោះមានស្រ្តីចំនួន១១នាក់ កុមារចំនួន២នាក់ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២១ បន្ទាប់មកកម្លាំងកងការពារព្រំដែន៥០៣ បានបញ្ជូនមកប្រគល់មកឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី ។


លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ក្នុងចំណោមពលករទាំង ២៧នាក់ មាន៣នាក់ជាមេខ្យល់ ១/.ឈ្មោះ តុង កុត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់តាក់ស៊ី ២/.ឈ្មោះ មឿយ ផល្លី ភេទស្រី អាយុ៤១ឆ្នាំ ត្រូវជាប្រពន្ធ អ្នកទាំង២រស់នៅភូមិត្រាំកង់ ឃុំជន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ៣/.ឈ្មោះ ស្មឿន លីហ៊ាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ចំណែកពលករបម្រុងចេញទៅប្រទេសថៃចំនួន២៤នាក់ រួមទាំងកុមារ២នាក់ផងនោះ ត្រូវបានកម្លាំងវរៈការពារព្រំដែន៥០៣បញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឳ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។


លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់ ក្រោយកម្លាំងជំនាញធ្វើការសួរនាំ រួចបានឆ្លើយសារភាពថា ពួកគេពិតជាបានដឹកពលករទាំងអស់នោះយកឱ្យមេខ្យល់ម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណទេ គឺទាក់ទងគ្នាតាមទូរស័ព្ទ ពេលមកដល់មាត់ច្រកព្រំដែនទើបកម្លាំកងទ័ពឃាត់ខ្លួនបានតែម្ដង ចំពោះស្រ្តីឈ្មោះ មឿយ ផល្លី ត្រូវជាប្រពន្ធរបស់ឈ្មោះ តុង កុត មិនដឹងរឿងអ្វីនោះទេ ព្រោះថ្ងៃនោះប្តីរបស់គាត់ហៅមកជាមួយបានជាគ្នា ព្រោះប្តីរបស់គាត់មិនស្រួលខ្លួន ។

ករណីខាងលើ ដោយមានការអនុញ្ញតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តជនសង្ស័យទាំង៣នាក់ និងរថយន្តចំនួន២គ្រឿង ត្រូវកំលាំងអាវុធហត្ថជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវីធីច្បាប់ ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ