ព័ត៌មានជាតិ
ផ្ទុះកំប៉ុងហ្គាសបង្កឲ្យឆេះផ្ទះមួយខ្នង នៅសង្កាត់ក្បាលកោះ
ភ្នំពេញ ៖ ផ្ទះមួយខ្នងសង់ថ្មរក្រោមឈើលើត្រូវបានអគ្គិភ័យបំផ្លាញអស់ដែលតាមការអះអាងពីម្ចាស់ផ្ទះគឺដោយសារផ្ទុះកំប៉ុងហ្គាស។
ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៨ខែកញ្ញានៅភូមិជ្រោយអំពិល២សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះអ៊ិត សាវឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជួសជុលម៉ូតូ និងលក់ហ្គាស។ផ្ទះជនរងគ្រោះទទឹង៤ម៉ែត្របណ្តោយ៩ម៉ែត្រ។
តាមប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុមានឮសម្លេងផ្ទុះកំប៉ុងហ្គាសនៅចង្ក្រានបាយចេញជាអណ្តាតភ្លើងឆាបជាអណ្តាតភ្លើងហើយពុំបានយកទ្រព្យសម្បតិអ្វីបានឡើយ។ភ្លាមៗនោះប្រជាពលរដ្ឋបានស្រែកឆោឡោឡើងនិងសុំកិច្ចអន្តរាគមន៍។
ដោយឡែកប្រភពពីលោកគ្រី ហ៊ុច មន្ត្រីប្រចាំការសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា ក្នុងសភាពការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង មកជួយបាញ់ពន្លត់ឲ្យរលត់ទៅវិញប្រមាណជា៥៩នាទីហើយការខាតបង់គឺទ្រព្យក្នុងផ្ទះស្ទើរទាំងស្រុង។ ហើយក៏ពុំបណ្តាលឲ្យឆ្លងរាលដាលដល់អ្នកជិតខាងឡើយ៕
ដោយ ៖ នរា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ