ព័ត៌មានជាតិ
អាជ្ញាធរប្រើធម៌ក្តៅចំពោះ អ្នកដែលមិនគោរពច្បាប់បិទខ្ទប់ នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ទាំង៤ នៅក្រុងសៀមរាប
កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ប្រើវិធានការក្តៅ ចំពោះអ្នកមិនគោរពច្បាប់ ក្នុងពេលដែលរដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ភូមិសាស្ត្រសង្កាត់មួយចំនួនកំណត់ជាតំបន់ក្រហម។
ដើម្បីអនុវត្តនូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការកំណត់ ជាតំបន់ក្រហម នៅភូមិសាស្ត្រ សង្កាត់ ស្លក្រាម ,សង្កាត់ស្វាយដង្គំ , សង្កាត់គោកចក , សង្កាត់ជ្រាវ និង ភូមិ តាវៀន សង្កាត់សាលាកំរើក ,ភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សៀមរាប បានអនុវត្តវិធានការក្តៅ ចំពោះបងប្អូនដែលមិនគោរពនូវបម្រាម ដែលរដ្ឋបាលខេត្ត បានសម្រេចកំណត់ជា “តំបន់ក្រហម” ហើយត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ទីសំណាក់របស់ខ្លួន រួមទាំងការមិន អនុញ្ញាតឲ្យធ្វើសកម្មភាពផ្សេងៗ ចេញក្រៅពីលំនៅដ្ឋានរបស់ខ្លួនឡើយ។


ចំពោះករណីដែលបងប្អូនបំពានវិធានការ ការហាមឃាត់ ក្នុងពេលដែលកំពុងបិទខ្ទប់ជាបណ្តោះអាសន្ត រយៈពេលមួយសប្តាហ៍នេះ គិតចាប់ពីវេលាម៉ោង១៣រសៀល នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រហូតមានការចេញសេចក្តីសម្រេចជាថ្មី។ ចំពោះបងប្អូនមិនគោរពវិធានការនេះ កម្លាំងសមត្ថកិច្ចនៅគ្រប់គោលដៅ និងធ្វើការឃាត់ទុកជាបណ្តោះអាសន្ន នូវមធ្យោបាយទាំងឡាយ ដោយ អនុលោមតាមបទប្បញ្ញត្តិ និង នីតិវិធីជាធរមាន។ ចំពោះការចេញចូលនៅតំបន់ក្រហម និងលឿងទុំ គឺត្រូវបានអនុញ្ញាត ក្នុងករណីចាំបាត់។


ក្នុងសកម្មភាពការបិទខ្ទប់ នៅថ្ងៃទី១៨ ខែកញ្ញានេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប បានធ្វើការឃាត់ទុកនូវមធ្យោបាយធ្វើដំណើរ ជាច្រើនគ្រឿង ដែលល្មើសទៅនឹងបម្រាម យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសៀមរាបមួយរយៈផងដែរ។

រដ្ឋបាលខេត្ត មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ការដាក់ជាតំបន់ក្រហម នៅក្នុងក្រុងសៀមរាបនេះ ដោយមូលហេតុថា បងប្អូនប្រជាពលរដ្ឋមួយចំនួនមិនបានសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន ដែលជាហេតុនាំមេរោគចម្លងបន្តទៅដល់អ្នកដទៃក្នុងសហគមន៍។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមអនុវត្តតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងការ ណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូច រដ្ឋបាលខេត្ត ដែលបានដាក់ចេញនាពេលកន្លងមក៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ