Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​បង្ក្រាប​បទល្មើស​លួច​ ឆក់​ ក្នុង​រាជធានី​​បានជិត១០០​នាក់​ ក្នុង១ខែ

បានផុស

នៅ

​ក្នុងរយៈពេល១ខែនៃខែសីហា ឆ្នាំ២០២១នេះ សមត្ថកិច្ចបង្ក្រាបបទល្មើស លួច ឆក់ ក្នុងរាជធានីភ្នំពេញបានចំនួន ៦៤ករណី ដោយឃាត់ខ្លួនជនសងស្ស័យបានជិត១០០នាក់។

យោងតាមរបាយការណ៍របស់គណៈបញ្ជាការអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ ដែលបានចេញផ្សាយនៅថ្ងៃនេះបានឱ្យដឹងថា ក្នុង​រយៈ​ពេល​១​ខែ​ នៃ​ខែសីហា​ ឆ្នាំ​២០២១​នេះ​ កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​លួច​ ឆក់​ ក្នុង​រាជធានី​ភ្នំពេញ​ បាន​ចំនួន​ ៦៤​ករណី​ លើ​៦៧​ករណី​ ថយ​ចុះ​ ៣​ករណី​ ស្មើនឹង​ ៤%​ ប្រៀបធៀប​ខែកក្កដា​ ឆ្នាំ​២០២១​។​ បទល្មើស​ទាំង​៦៤​ករណី​នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៩១​នាក់​ ស្មើនឹង​ ១០០%​ នៃ​បទល្មើស​ដែល​កើតឡើង​ (​បទល្មើស​លួច​ ៥៦​លើ​៥៦​ករណី​​ បទល្មើស​ឆក់​ ៨​លើ​៨​ករណី​)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ក្រោយ​ការ​បង្ក្រាប​ បាន​រក​ឃើញ​ធ្លាប់​ប្រើ​សារធាតុ​ញៀន​ចំនួន​ ៧៥​នាក់​ ស្មើនឹង​ ៨៤%​។​ ​

របាយការណ៍​បាន​បញ្ជាក់​ថា​ ក្នុង​បទល្មើស​ចំនួន​ ៦៤​ករណី​ រួម​មាន​ ​បទល្មើស​លួច​ ៥៦​លើ​៥៦​ករណី​ ​បទល្មើស​ឆក់​ ៨លើ​១១​ករណី​ ថយ​៣​ករណី​ (​ពុំ​មាន​ជន​រង​គ្រោះជា​ជនបរទេស​នោះ​ទេ​)​។​

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា​​ ខណ្ឌ​ដែល​មាន​បទល្មើស​លួច​ ឆក់​ ច្រើន​លើស​ពី​៥​លើក​ មាន​ចំនួន​៥​ខណ្ឌ​​៖ ១-. ខណ្ឌច្បារ​អំពៅ​ ចំនួន​៨​លើក​​ ២. ខណ្ឌ​សែន​សុខ​ ចំនួន​ ៦​លើក​​ ៣. ខណ្ឌ​មាន​ជ័យ​ ចំនួន​១១​លើក​​ ៤. ខណ្ឌ​ទួល​គោក​ ចំនួន​៨​លើក​​ និង៥. ខណ្ឌ​ដង្កោ​ ចំនួន​៥​លើក​។​

ទន្ទឹម​នឹង​កិច្ច​ប្រតិបត្តិការ​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​ ទទួល​បាន​លទ្ធផល​ល្អ​យ៉ាងណា​ក៏​ដោយ​ ក៏​គណៈ​បញ្ជាការ​អនុវត្ត​ផែនការ​សកម្មភាព​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​អំពើ​លួច​ ឆក់​ នៅ​រាជធានី​ភ្នំពេញ​ នៅ​បន្ត​ដាក់​ចេញ​ទិស​ដៅ​ និង​វិធានការ​សំខាន់ៗ​នានា​មួយ​ចំនួន​ដើម្បី​ឱ្យ​បទល្មើស​មានការ​ថយ​ចុះ​បន្ត​ទៀត​៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម២ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

សន្តិសុខសង្គម១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម