ព័ត៌មានជាតិ
ពលរដ្ឋប្តឹងហាងយីហោ ចំការននោង មានការជួបជុំផឹកស៊ីឡូឡាបង្កការរំខានដល់អ្នកជិតខាង
ប្រជាពលរដ្ឋបានប្តឹងសមត្ថកិច្ចហាងយីហោ «ចំការននោង» ស្ថិតនៅភូមិត្រពាំងស្លែង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ដែលមានការជួបជុំផឹកស៊ីឡូឡា បង្កការរំខានដល់អ្នកជិតខាង។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលសូមធ្វើការឆ្លើយតបទៅម្ចាស់គណនីហ្វេសបុកសុំមិនបញ្ចេញឈ្មោះដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាលមានខ្លឹមសារថា៖ “ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ហាងនៅភូមិត្រពាំងស្លែង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាលដែលមានឈ្មោះយីហោថា ចំការននោង គឺពួកគាត់រំខានរហូតគេប្រាប់ម៉េចក៏មិនចេះស្ដាប់ កន្លែងណាមានរឿង គឺគាត់ដាក់កន្លែងនឹងកន្លែងណាប្រជាជនមិនចូលចិត្តគាត់ធ្វើ មេប៉ុស្ដិ៍បញ្ជានៅតែអញ្ចឹងច្រៀងឡូឡាតាំងពីថ្ងៃ មកដល់ស្មានេះ រកស្ដាប់អីមិនបានមើលទូរទស្សន៍ក៏ពិបាក បើសិនជាកន្លែងនេះនៅជិតផ្ទះរបស់អ្នកវិញតើអ្នកមានអារម្មណ៍បែបណា?”។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានបញ្ជាឱ្យកម្លាំងផ្នែកនគរបាលយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំបាតចុះស្រាវជ្រាវទីតាំងខាងលើនោះភ្លាម ។

ជាលទ្ធផល នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅពេលកម្លាំងចុះមកដល់ទីតាំងហាងខាងលើ ពុំមានភ្ញៀវជួបជុំផឹកស៊ីទេ បន្ទាប់មកកម្លាំងផ្នែកជំនាញក៏បានអាន និងបិទសេចក្តីសម្រេចលេខៈ ១៦៩ស.ស.រ របស់រដ្ឋបាលខេត្តកណ្តាលស្ដីពីការបន្តអនុវត្តវិធានការរដ្ឋបាលដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការជួបជុំឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលសម្រាប់រយៈពេល១៤(ដប់បួន)ថ្ងៃ បន្តទៀត ចាប់ពីថ្ងៃទី១០ ខែកញ្ញារហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

ជាមួយគ្នានេះដែរសមត្ថកិច្ចបានណែនាំនិងធ្វើកិច្ចសន្យាដល់ម្ចាស់ហាងយីហោ អាហារដ្ឋានចំការននោង ឈ្មោះ ហៀក ណាង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជួលដីគេធ្វើកញ្ចុះធ្វើអាជីវកម្ម ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិត្រពាំងស្លែង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និងបានណែនាំឱ្យម្ចាស់ហាងខាងលើផ្អាកដំណើរការអាជីវកម្មជាបណ្តោះអាសន្នសិនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ សំអឿន
ចុចអាន៖ សមត្ថកិច្ចបង្ក្រាបបទល្មើសលួច ឆក់ ក្នុងរាជធានីបានជិត១០០នាក់ ក្នុង១ខែ

-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង