ព័ត៌មានជាតិ
ស្ពានដែកបាឡេត៍ កម្រាលឈើថ្មី ២៤ម៉ែត្រ នៅភូមិក្បាលខ្លា បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយនៅថ្ងៃនេះ
ស្ពានដែកបាឡេត៍ កម្រាលឈើថ្មី ប្រវែង២៤ម៉ែត្រ ស្ថិតនៅភូមិក្បាលខ្លា(ក្រពើប្រាំ) ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួល ក្នុងការដឹកកសិផលផ្សេងៗ។
ពិធីសម្ពោធនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ និងលោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មីនិងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។

លោក សំ លាងទ្រី បានឲ្យដឹងថា៖ ការសាងសង់ស្ពានដែក និងការសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារនេះ ត្រូវបានសាងសង់ឡើងជាស្ពានដែកបេឡេត៍កម្រាលឈើមានប្រវែងសរុប ២៤ម៉ែត្រ ទទឹងប្រវែង ៤.២ម៉ែត្រ ឆ្លងកាត់អូរតានុប ស្ថិតក្នុងភូមិក្បាលខ្លា(ក្រពើប្រាំ) ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ដោយចាប់ផ្តើម សាងសង់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ និងបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី១៩ កញ្ញានេះ។


លោក សំ លាងទ្រី បានបន្តទៀតថា ស្ពាននេះបានផ្តួចផ្តើម និងដឹកនាំសាងសង់ដោយ ប្រធានក្រុមការងារគណបក្សចុះជួយខេត្តព្រះវិហារ ប្រធានគណបក្សខេត្ត និងអនុវត្តសាងសង់ដោយក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលជាការចូលរួមពីសប្បុរសជនផងដែរ ក្នុងនោះរួមមាន៖ ដែកស្ពាន ចូលរួមឧបត្ថម្ភពីសំណាក់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឈើកម្រាលស្ពាន និងសសរស្ពានចូលរួមឧបត្ថម្ភពីសំណាក់ លោក ទេសរដ្ឋមន្ត្រី មាស សុភា សមាជិក គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ និង លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ។ ការកែសម្រួលផ្លូវ និងកាយប្រឡាយ ចូលរួមឧបត្ថម្ភពីរូបលោក ក្នុងនោះក៏មាន ការចូលរួមជាកម្លាំងពីរដ្ឋបាលឃុំភ្នំត្បែងមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ និងកម្លាំងប្រជាពលរដ្ឋផងដែរ)។


លោកសំ លាងទ្រី បានបញ្ជាក់ថា ក្រោមការសម្ពោធស្ពាននេះ ក្រុមការងារបានប្រគល់ទៅឲ្យអាជ្ញាធរ ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីប្រើប្រាស់និងថែរក្សាទុកជាសម្បត្តិសាធារណៈ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន