ព័ត៌មានជាតិ
កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង
កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស (PM) ដែលដឹកនាំដោយលោកវរសេនីយ៍ទោ លី បុព្វសិទ្ធិ ចេញឆ្មក់ស្ទាក់ចាប់រថយន្តសាំយ៉ុង ចេញពីក្រុងបានលុង ខេត្តរតនគិរី ឆ្ពោះទៅកាន់ច្រកទ្វាព្រំដែនអន្តរជាតិអូរយ៉ាដាវ តាមផ្លូវជាតិលេខ៧៨ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ។ ជាក់ស្តែងមកដល់ត្រង់ចំណុចទល់មុខភូមិសោមត្រក់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងនិយាមការ ៤៨P ៧៥៩៩៩៦ /១៥១៨៨០៥ កម្លាំងPM ស្ទាក់ចាប់រថយន្តបានចំនួន២គ្រឿង ម៉ាកសាំយ៉ុង ដែលមានដឹកធ្យូង និងឈើគ្រញូង ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់។

ហើយរថយន្តទាំង២គ្រឿងនោះរួមមាន៖
១. រថយន្តសាំយ៉ុង ពណ៌សពាក់ស្លាកលេខភ្នំពេញ 2Q -8560 ដឹកធ្យូងដុតចំនួន២៧បាវ។
២. រថយន្តសាំយ៉ុង ពណ៌ស្ហែ ពាក់ស្លាក់លេខភ្នំពេញ 2Z -8356 ដឹកត្នោតចត ចំនួន១២បាវ និងឈើក្រញ៉ូងគីឡូចំនួន ១៩គីឡូក្រាម។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចចាប់បង្ក្រាបបានរថយន្តទាំង២គ្រឿងខាងលើ សមត្ថកិច្ចបានរឹបអូសយករថយន្តចូលទៅទីស្នាក់ការសន្តិសុខលេខ៧៨២ ដើម្បីធ្វើកំណត់ហេតុប្រគល់ជូននាយផ្នែករដ្ឋបាលព្រៃឈើបរកែវ ទទួលបន្ត។ ចំណែកត្នោតចត ទាំង១២បាវ សមត្ថកិច្ចបានទំលាក់ទុកនៅទីស្នាក់ការសន្តិសុខលេខ៧៨២ ហើយធ្វើការប្រគល់តែរថយន្តទាំង២គ្រឿង ធ្យូង២៧បាវ និងឈើក្រញ៉ូងចំនួន១៩គីឡូក្រាម ទៅផ្នែករដ្ឋបាលព្រៃឈើបរកែវ ចាត់ការបន្ត។

មជ្ឈដ្ឋានជាច្រើននៅក្រុងបានលុង បានភ្ញាក់ផ្អើលបន្ទាប់ពីដឹងថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបរថយន្តសាំយ៉ុងបាន២គ្រឿង និងហួសចិត្តដោយសារឃើញទិដ្ឋភាពរថយន្តប្រជាពលរដ្ឋដឹកធ្យូងលក់ ដែលជាអនុផលសម្រេចក្នុងស្រុក និងកំណាត់កំទេចឈើក្រញ៉ូងប្រភេទធ្វើដងពូថៅ ក៏សមត្ថកិច្ចពុំលើកលែង។
មជ្ឈដ្ឋានដដែលបានលើកឡើងបន្តថា កន្លងមកថ្មីៗនេះគេសង្កេតឃើញរថយន្តម៉ាកយីឌុប ផ្លូវ(៥+៦) ដឹកឧសស្រស់ៗពេញរថយន្តយីឌុប ដឹកចេញពីច្រកផ្លូវលំ ឃុំសិរីមង្គល និងរថយន្តដឹកធ្យូងពេញៗរថយន្តម៉ាកកូរ៉េកែច្នៃ សឹងខេ្ទចផ្លូវលំដែលទើបសាងសង់ និងស្ពានជាដើម តែពុំមានវត្តមានក្រុមសមត្ថកិច្ចចុះទប់ស្កាត់បង្ក្រាប។ តើហេតុអ្វី? មកបង្ក្រាបរថយន្តសាំយ៉ុងដឹកធ្យូងបួនដប់ម្ភៃបេ ទៅវិញ? ឬមួយក៏រថយន្តទាំងនេះជាមុខសញ្ញា ធ្លាប់ដឹកធ្យូងពីលើ ឈើពីក្រោម?។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋស្នើសុំមេត្តាលើកលែងបន្ធូរបន្ថយ និងអនុគ្រោះដល់ការធ្វើចរាចរណ៍ ដឹកជញ្ជូនទំនិញអនុផលលក់ចេញទិញចូលប្រទេសជិតខាង វាជាតម្រូវការចាំបាច់ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋក្នុងវិបត្តិជំងឺកូវីដ-១៩នេះ៕
អត្ថបទ៖ វុទ្ធ ឦសាន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា