Connect with us

ព័ត៌មានជាតិ

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

បានផុស

នៅ

ព្រះ​ចៅ​អធិការ​វត្ត​សូរភី ​(ហៅ​វត្ត​កកោះ)​ មាន​​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​កណ្តឹង​ ស្រុក​បាទី​​ខេត្ត​តាកែវ​បាន​រក​ឃើញ​វិជ្ជមាន​​កូវីដ១៩ ​កាល​​ពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា​ ឆ្នាំ​២០២១​ ខណៈ​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​ ​ត្រូវ​បាន​ធ្វើ​តេស្ត​​កូវីដ១៩។ លទ្ធផល​បឋម​​​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​ អវិជ្ជមាន​កូវីដ១៩​​ ទាំង​អស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​ក្រុម​ឆ្លើយ​តប​បន្ទាន់ កូវីដ​១៩ របស់​ស្រុកបាទី ​សម្រេច​ធ្វើ ​ចត្តាឡីស័ក​វត្ត ​ចាប់​ពី​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា ឆ្នាំ​២០២១​។ ​ការ​​បញ្ចប់​ចត្តាឡីស័ក ​នឹង​មាន​ការ​ជូន​ដំណឹង​ពេល​ក្រោយ​ ​ពុទ្ធបរិស័ទ​ជិត ឆ្ងាយ​ចំណុះ​ជើង​វត្ត​អាច​យក​ទ័យ​ទាន​​​ មក​ប្រគេន​ព្រះសង្ឃ​បាន​ត្រឹម​ទីតាំង​កំណត់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម