ព័ត៌មានជាតិ
ខេត្តព្រៃវែងសេសសល់ប្រាសាទពីរ សាងសង់មុនសម័យអង្គរ
ខេត្តព្រៃវែងមានសំណង់បេតិកភណ្ឌប្រាសាទបុរាណចំនួនពីរនៅសេសសល់ រួមទាំងទួលបុរាណជាង ៤០០ សាងសង់មុនសម័យអង្គរ។
លោក អ៊ុក សេរីវុធ ប្រធានមន្ទីរវប្បធម៌ខេត្តព្រៃវែងបានឲ្យដឹងថា ទូទាំងខេត្តព្រៃវែងនៅសល់សំណង់ប្រាសាទបុរាណតែពីរប៉ុណ្ណោះ និងទួលបុរាណជាង ៤០០ ខ្លះសល់តែគ្រឹះ និងខ្លះបាត់រូបរាងអស់ហើយ។
ប្រាសាទដែលនៅសេសសល់រូបរាងគឺប្រាសាទព្រះវិហារច័ន្ទ និងប្រាសាទចៅស្រុក។ ប្រាសាទទាំងពីរនេះកសាងឡើងមុនសម័យអង្គរ។

បើតាមលោកប្រធានមន្ទីរ សំណង់ប្រាសាទទាំងពីរនៅសល់រូបរាង ៧០ ទៅ ៨០ ភាគរយ ហើយតែងតែមានភ្ញៀវមកទស្សនាជាហូរហែ មុនពេលផ្ទុះរាលដាលជំងឺកូវីដ។
ជាក់ស្ដែងប្រាសាទព្រះវិហារច័ន្ទ ស្ថិតនៅក្នុងភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ប្រាសាទនេះមានខឿនធ្វើអំពីថ្មបាយក្រៀម កសាងឡើងមុនសម័យអង្គរចន្លោះពីសតវត្សទី១ ដល់ចុងសតវត្សទី៦។

ចំណែកប្រាសាទចុងស្រុក (អ្នកស្រុកហៅព្រៃដើមស្រុក ឬព្រះធាតុ) មានទីតាំងស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ប្រាសាទចុងស្រុក មានចម្ងាយប្រហែល ៣៨គីឡូម៉ែត្រ ពីទីរួមខេត្តព្រៃវែង។ ប្រាសាទនេះមានសភាពទ្រុឌទ្រោមធ្វើពីឥដ្ឋ និងថ្មភក់ កសាងឡើងនៅសតវត្យរ៍ទី៧ មានឬសដើមជ្រៃព័ទ្ធតួប្រាសាទ។ នៅក្នុងប្រាសាទ ក៏មានរូបព្រះគោមួយអង្គធ្វើអំពីថ្មភក់ មានអំណាចខ្លាំងពូកែជាទីគោរពបូជា។
ក្រៅពីនេះបើតាមលោក អ៊ុក សេរីវុធ នៅក្រុងព្រៃវែងមានទួលបុរាណមួយគឺទួលបារាយណ៍អណ្ដែត ជាទីតាំងសម្រាប់បន់ស្រន់សម្រាប់អ្នកស្រុក ហើយអាជ្ញាធរក៏បានរៀបចំក្លាយជារមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរណ៍៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ