Connect with us

ព័ត៌មានជាតិ

បុរសបែកថ្នាំ ដុតផ្ទះខ្លួនឯង ទាំងកណ្ដាលរាត្រី បណ្ដាលឱ្យ លោក​យាយវ័យ ៨០ ឆ្នាំ ស្លាប់ក្នុងភ្នក់ភ្លើង

បានផុស

នៅ

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានឱ្យដឹងថា​ ហេតុការណ៍អគ្គិភ័យ បង្កដោយចៅប្រុសញៀនថ្នាំម្នាក់ បានដុតផ្ទះខ្លួនឯង បណ្ដាលឱ្យលោកយាយ ៨០ ឆ្នាំបានស្លាប់នៅក្នុងផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ១២៖ ៤៥នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃទី ២០ ខែកញ្ញា ស្ថិតនៅភូមិដំណាក់ធំ ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ លោកយាយដែលស្លាប់នោះមានឈ្មោះ រស់ ហឹមយ៉ា អាយុ ៨០ ឆ្នាំ។ ចំណែកបុរសជនបង្កដែលត្រូវជាចៅ សមត្ថកិច្ចអះអាងថាបែកថ្នាំ ឈ្មោះ វូ ម៉ានមាន អាយុ៣៣ឆ្នាំ។

លោក សេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យ២ បានឱ្យដឹងថា ករណីអគ្គិភ័យនេះបង្កឡើងដោយចៅប្រុសម្ចាស់ដែលជាជនបែកថ្នាំ។ ហើយផ្ទះដែលរងការបំផ្លាញដោយអគ្គិភ័យ មានធ្វើពីថ្មក្រោមឈើលើមានទំហំ ៨ ម៉ែត្រគុណ​១៥ម៉ែត្រ ហើយក៏ពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងបានចុះទៅអន្តរាគមន៍ឱ្យរលត់ដោយប្រើពេលប្រមាណ ៣០ នាទីដោយឡែកចៅប្រុសជាជនបង្កក៏ត្រូវបានចាប់ខ្លួនផងដែរ។

លោកសេង វ៉ាន់ថា បានបញ្ជាក់ទៀតថាចៅដែលជាជនបែកថ្នាំនេះត្រូវបានក្រុមគ្រួសារយកទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន២ដងមកហើយប៉ុន្តែនៅតែមិនអាចជាសះស្បើយដូចដើម៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម