ព័ត៌មានជាតិ
ប្រើ account Facebookជាង១០ បោកបញ្ឆោតនារីៗលង់ខ្លួនជាច្រើននាក់ ត្រូវសមត្ថកិច្ចបង្ក្រាប
ជនសង្ស័យម្នាក់មានឈ្មោះ មាស ចាន់ប៊ុណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ មានជំនាញបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ (account fake) ជាច្រើន ដើម្បីធ្វើសកម្មភាពបោកប្រាស់នារីៗ និងស្ដ្រីមួយចំនួនឱ្យលង់ជឿជាក់ ព្រមធ្វើតាមលក្ខខណ្ឌមួយចំនួនរបស់ខ្លួន ហើយចុងក្រោយក្លាយជាចំណាប់ខ្មាំងដើម្បីគំរាម។

ដោយបានកិច្ចសហការពីជនរងគ្រោះជានារីជាច្រើន និងដោយមានការដឹកនាំចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពី អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ សមត្ថកិច្ចផែនការងារសន្តិសុខ ខេត្តកំពង់ស្ពឺ បានបន្ដស្រាវជ្រាវនិងសហការជាមួយនគរបាលខេត្ដបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យបាននៅគោលដៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ រួចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការតាមនីតិវិធី។
នៅចំពោះមុខ ជនសង្ស័យបានឆ្លើយទទួលស្គាលថា សកម្មភាពបោកប្រាស់នារី និងស្ដ្រីមួយចំនួនតាមរយៈប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម facebook account fake គឺពិតជាបានធ្វើសកម្មភាពដោយផ្ទាល់ និងចេះជំនាញយ៉ាងពិតប្រាកដ ហើយបច្ចុប្បន្នខ្លួនបានបង្កើត account face ចំនួន១៥ ដើម្បីធ្វើសកម្មភាពបោកប្រាស់នារី និងស្ដ្រីមួយចំនួន អោយលង់ជឿជាក់ថាខ្លួនជាប្រុសស្អាត និងជាអ្នកមានចិត្ដស្មោះ។

បច្ចុប្បន្នជនសង្ស័យត្រូវបានចៅក្រមសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ស្ពឺ រង់ចាំការជំនុំជំម្រះទោសនៅពេលបន្ទាប់។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានស្នើឲ្យបងប្អូនពលរដ្ឋខ្មែរ ពិសេសនារីក្មេងៗ និងស្ដ្រីមួយចំនួន គួរតែពិចារណាឱ្យបានច្បាស់ នៅពេលដែលខ្លួនបានបង្កើតទំនាក់ទំនងជា friends ជាមួយនរណាម្នាក់តាម បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកណាមួយ។ ពិសេសកុំចាញ់បោកលើ profile រូបប្រុសស្អាត- ស្រី ស្អាត៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល