Connect with us

ព័ត៌មានជាតិ

តាមវត្តអារាម នឹង​ដាក់​គ្រូពេទ្យ​ត្រៀមជួយសង្គ្រោះ​បន្ទាន់ ​ពេល​ភ្ជុំបិណ្ឌ

បានផុស

នៅ

មន្ទីរសុខាភិបាលខេត្តកំពង់ចាម នឹងដាក់ពង្រាយក្រុមគ្រូពេទ្យនៅតាមទីវត្តអារាមនានាដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍នៅថ្ងៃទី២០កញ្ញានេះថា មន្ទីរបានណែនាំឱ្យមណ្ឌលសុខភាពនៅតាមឃុំនីមួយៗ ចាត់គ្រូពេទ្យចំនួន២នាក់ដើម្បីដាក់ប្រចាំការនៅតាមវត្តអារាមនីមួយៗ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលមានជំងឺស្រាលៗ ពេលទៅធ្វើបុណ្យទាននៅតាមវត្តនិងផ្សព្វផ្សាយ ពីវិធានការបង្ការការពារជំងឺកូវីដ១៩ដល់ប្រគេនព្រះសង្ឃ ពុទ្ធបរិស័ទ ដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវនេះកុំឱ្យឆ្លងក្នុងសហគមន៍ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏​បានណែនាំឱ្យមន្ទីរសុខាភិបាលខេត្តពិនិត្យលទ្ធភាព ក្នុងការរៀបចំឱ្យក្រុមគ្រូពេទ្យសម្រាប់ដាក់ប្រចាំការនៅតាមវត្តអារាម ដើម្បីសហការជាមួយព្រះចៅអធិការវត្តនីមួយៗ។

ជាមួយគ្នានេះដែរ ក៏បានណែនាំឱ្យគ្រប់វត្តអារាមត្រូវរៀបចំឱ្យមានការវាស់កំដៅ បាញ់អាល់កុលលាងដៃ ឬជែលដែលនៅមុខច្រកចេញ-ចូលសាលាចាន់ ព្រះវិហារ និងកុដិជាដើម។ក្នុងនោះមិនអនុញ្ញាតឱ្យពុទ្ធបរិស័ទដែលមិនពាក់ម៉ាស់ដែលយកចង្ហាន់ទៅប្រគេនព្រះសង្ឃចូល ក្នុងបរិវេណវត្តអារាម ព្រះវិហារ សាលាឆាន់ និងកុដិឡើយ។ មិនអនុញ្ញាតឱ្យពុទ្ធបរិស័ទនៅបង្អែបង្អង់ ជួបជុំសំណេះសំណាល ដើម្បីទុកពេលនិងផ្តល់ទីកន្លែងឱ្យពុទ្ធបរិស័ទផ្សេងបន្តនិងដើម្បីកាត់បន្ថយជាអតិបរិមាក្នុងការចម្លងជំងឺកូវីដ១៩។

ត្រូវរៀបចំចំនួនព្រះសង្ឃ តាជីយាយាជី និងពុទ្ធបរិស័ទមិនឱ្យលើសចំនួនពី២០នាក់ឡើយនិងនឹងរៀបចំគម្លាតសុវត្ថិភាពទៅតាមវិធានសុខាភិបាលសម្រាប់វេរចង្ហាន់ បង្សុកូល និងឧទ្ទិសកុសលតាម កិច្ចការសាសនា។

រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវ និងលើកទឹកចិត្ត បងប្អូនពុទ្ធបរិស័ទ ចូលរួមធ្វើបុណ្យ តាមគន្លងប្រពៃណី នៅតាមទីវត្តអារាមនៅក្នុងមូលដ្ឋានដែលខ្លួនរស់នៅជៀសវាងទៅ ចូលរួមពិធីបុណ្យនៅមូលដ្ឋានផ្សេងក្រៅពីតំបន់រស់នៅដែលបង្កហានិភ័យខ្ពស់ក្នុងការ ចម្លង និងការឆ្លងរីករាលដាលនៃជំងឺកូរីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយ។

ទន្ទឹមនឹងនេះបងប្អូនប្រជាជន ពិសេសក្រុមគ្រួសារដែលមានសមាជិកគ្រួសារជាក្រុមប្រឈម ខ្ពស់កំពុងស្នាក់នៅរួមគ្នា ដូចជាចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ កុមាសូមជួយអប់រំណែនាំដល់ កូនចៅ សាច់សារលោហិត ដែលបានចេញ ទៅរស់នៅ ឬប្រកបរបអាជីវកម្មនៅខេត្តផ្សេងៗគ្នាសូមជៀសវាងការមកជួបជុំ ប្រមូលផ្តុំ ជាមួយសមាជិកក្រុមគ្រួសារ ដើម្បីកាត់បន្ថយឱកាស នៃការចម្លងមេរោគកូវីជ-១៩ នៅតាមមូលដ្ឋានរបស់ខ្លួន។

គួរបញ្ជាក់ថាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ខែកញ្ញារហូតដល់៦ ខែតុលា ឆ្នាំ២០២១ខាងមុខ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៤៦ នាទីutes មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភាគខាងជើងវៀតណាម ធ្លាក់ទឹកកក យ៉ាងភ្ញាក់ផ្អើល

ជីវិតកម្សាន្ដ២ ម៉ោង មុន

Zhao Lusi បង្ហាញមុខជាថ្មី ក្រោយសំងំព្យាបាលជំងឺធ្លាក់ទឹកចិត្តជិត១ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

KOICA សន្យាផ្តល់ហិរញ្ញប្បទាន ១១,៧លានដុល្លារសម្រាប់កំណែទម្រង់ និងកសាងសមត្ថភាពសាលាភូមិន្ទរដ្ឋបាលកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម