Connect with us

ព័ត៌មានជាតិ

ក្រោយ​ចៅ​អធិការ​​វត្ត​ឆ្លង​កូវីដ​១៩ វត្ត​មួយ​ក្នុង​ស្រុក​បាទី ​នឹង​បើក​ឱ្យ​ពុទ្ធ​បរិស័ទ​កាន់​បិណ្ឌ​ធម្មតា​ តែ​ត្រូវ​រក្សា​គម្លាត

បានផុស

នៅ

ព្រះចៅអធិការវត្តសូរភី (វត្តកកោះ) ស្ថិតនៅឃុំកណ្ដឹង ស្រុកបាទី កាលពីថ្ងៃទី ១៨ ខែកញ្ញា រកឃើញ​វិជ្ជមានកូវីដ១៩ ខណៈក្នុងវត្តមានព្រះសង្ឃ យាយជី តាជី ៥១ អង្គនាក់ បានធ្វើតេស្តរកកូវីដ១៩ ទទួល​បានលទ្ធផលអវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភួន ឈីម អភិបាលស្រុកបាទី បានឱ្យដឹងថា ក្នុងដំណាក់កាលនេះ ក្រុមការងារឆ្លើយ​តបបន្ទាន់ របស់រដ្ឋបាលស្រុក បានធ្វើតេស្តយកសំណាក យាយជីតាជី ជាង ៥០ អង្គ/នាក់ លទ្ធផលអវិជ្ជមានទាំងអស់​។ វិធានការរបស់រដ្ឋបាលស្រុក គឺធ្វើចត្តាឡីស័កអ្នក​ពាក់ព័ន្ធ​នៅ​វត្ត ហើយព្យាបាលព្រះសង្ឃតាមវិធានសុខាភិបាល។

លោកអភិបាលស្រុក បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលស្រុក ក្នុងនាមក្រុមរុករកជំងឺកូវីដ១៩ នឹងនិមន្ត​អនុ​គន្ធស្រុក មកប្រជុំ ដើម្បីរៀបចំផ្លូវសុវត្ថិភាពពេលពុទ្ធបរិស័ទមកដាក់បិណ្ឌនៅតាមវត្ត ដោយគិត​ពីសុវត្ថិភាព និងរក្សាគម្លាត។

លោក ភួន ឈីម បញ្ជាក់ថា បន្ទាប់ពីធ្វើតេស្ដអវិជ្ជមាន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ វត្តសូរភីគឺបើកឱ្យប្រជាពលរដ្ឋ ពុទ្ធបរិស័ទចូលទៅធ្វើបុណ្យបង្សុកូលបាន ក្នុងកម្រិតមួយដោយកំណត់ខ្សែគូសវាសការរក្សាគម្លាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ព័ត៌មានជាតិ១ ម៉ោង មុន

សហគមន៍បឹងពារាំង ជាទីតាំងជម្រកត្រីពងកូន និងសត្វស្លាបរាប់រយប្រភេទ កើតមានបញ្ហាចង់រំសាយសហគមន៍ចោល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មន្ទីរពេទ្យ​ក្នុង​ជំរំ​ជនភៀសខ្លួន​ថៃ​ត្រូវ​បិទ ខណៈ​អាមេរិក​ផ្អាក​ជំនួយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វិបត្តិស្បៀងអាហារនៅអាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរ ក្រោយ​ត្រាំផ្អាកជំនួយ​​ទៅបរទេស​

Sokha Hotels

ព័ត៌មានពេញនិយម