Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺ ប្ដូរទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងមធ្យម

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំ និងកំណត់យកមជ្ឈមណ្ឌលអភិវឌ្ឈន៍ជនបទ កម្ពុជា-កូរ៉េ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ការរៀបចំផែនការថ្មីដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តកំពង់ស្ពឺនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងមធ្យម ត្រូវបានក្រុមគ្រូពេទ្យដឹកជញ្ជូនមកពីតាមមណ្ឌលផ្សេងៗទូរទាំងខេត្តកំពង់ស្ពឺយកមកដាក់ព្យាបាលនៅមជ្ឈមណ្ឌលអភិវឌ្ឃន៍ជនបទ កម្ពុជា-កូរ៉េ ស្ថិតសង្កាត់-ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ដោយឡែកមណ្ឌលផ្សេងៗទៀត ត្រូវរៀបចំទៅជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កប៉ុណ្ណោះ។ ចំពោះអ្នកជំកូវីដ-១៩ បំប្លែងថ្មី ប្រភេទ “ដែលតា” នឹងត្រូវបានព្យបាល និងគ្រប់គ្រងជាពិសេសដាច់ដោយឡែកនៅមណ្ឌលផ្សេង។

អាជ្ញាធរខេត្តកំពង់ស្ពឺ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប មេត្តាកុំភ្លេចវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល គឺ “៣កុំ ៣ការពារ” ដើម្បីការពារខ្លួនយើងម្នាក់ ក្រុមគ្រួសារ និងសហគមយើងគេចផុតពីជំងឺកូវីដ៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម