ព័ត៌មានជាតិ
បញ្ចូលជនសង្ស័យដែលបាញ់ប្រពន្ធចុង ទៅតុលាការ
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំសំណុំរឿង ករណីប្ដីបាញ់សម្លាប់ប្រពន្ធចុង បណ្តាលឲ្យរងរបួសនៅស្រុកក្រឡាញ់ ទៅតុលាការ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរលក់ភេសជ្ជៈ រស់នៅភូមិ៥ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទឃាតកម្មគិតទុកជាមុនមិនបានសម្រេច(បាញ់នឹងអាវុធK59 គោលបំណងឲ្យស្លាប់ តែជនរងគ្រោះមិនស្លាប់)។
ករណីនេះកើតឡើងកាលពីវេលាម៉ោង ០២និង៥០នាទី ទៀបភ្លឺថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានករណីផ្ទុះអាវុធ នៅផ្លូវជាតិលេខ៦ ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បណ្តាលជនរងគ្រោះឈ្មោះ សំអុល សុខដានី ភេទស្រី អាយុ២៧ឆ្នាំ ត្រូវត្រង់ដើមដោះខាងឆ្វេងមួយគ្រាប់ បណ្តាលឲ្យរងរបួស ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ប៉ុន្តែដោយសារគ្រាប់បៀមជាប់ និងមានឈាមហូរច្រើន ទើបបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោកឧត្ដមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានបន្ថែមថា តាមការបញ្ជាក់ពីជនរងគ្រោះឈ្មោះ សំអុល សុខដានី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ បានឲ្យដឹងថា ខ្លួននិងឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល ភេទប្រុស អាយុ ៥៧ឆ្នាំ មានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីអំឡុងឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន មានកូនស្រីម្នាក់ អាយុ៩ខែ ដោយដឹងថាជនរូបនោះ មិនទាន់លែងលះប្រពន្ធដើម ខ្លួនក៏សុំបែកគ្នាជាច្រើនលើក។ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី ជនសង្ស័យ បានបើករថយន្តមួយគ្រឿង NISSAN Frontier ទៅដឹករូបខ្លួននិងកូនត្រង់ចំណុចម្តុំស្ពានជ្រោយចង្វា រាជធានីភ្នំពេញ ដោយប្រាប់ថា ទៅខេត្តពោធិ៍សាត់ លុះបើកដល់ចំណុចស្ពានព្រែកក្តាមស្រាប់តែជនបង្ករូបនោះ បើកឡើងតាមផ្លូវជាតិលេខ៦ មកខេត្តសៀមរាប។ លុះដល់ចំណុចម្តុំត្រាំនាគ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពួកខ្លួនបានចូលទៅសម្រាកនៅផ្ទះសំណាក់មួយមិនចាំយីហោ ហើយឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បានបើកឡានចេញក្រៅប្រហែល៣០នាទី ទើបត្រឡប់មកវិញ។ លុះដល់វេលាម៉ោង២០និង៣០នាទី ថ្ងៃខែឆ្នាំ ដដែលពួកខ្លួនក៏នាំគ្នាបន្តដំណើរពីខេត្តសៀមរាបទៅខេត្តបាត់ដំបង ដោយមុនពេលចេញទៅ បានឲ្យរូបខ្លួនលេបថ្នាំផ្ដាសាយចំនួន ៣គ្រាប់ ហើយអង្គុយនៅកៅអីក្រោយ ពេលធ្វើដំណើរតាមផ្លូវជនសង្ស័យ បាននិយាយប្លែកៗថាថ្ងៃក្រោយខ្លួននិងយកកូនស្រីមកចិញ្ចឹម និងមើលថែឲ្យបានល្អដេកលើទ្រូងម្តាយសិនចុះ លុះបើកដល់ចំណុចរង្វង់មូលគួរស្រូវ ខេត្តបន្ទាយមានជ័យ ដោយសារកូនយំខ្លាំងពេក ក៏បើកឡានត្រឡប់ក្រោយ ទិសដៅមកខេត្តសៀមរាបវិញ។ នៅតាមផ្លូវខ្លួនក៏បានដេកលក់នៅកៅអីក្រោយ លុះដល់ចំណុចកើតហេតុខាងលើ ក៏បានលឺសំឡេងផ្ទះអាវុធ ស្រាប់តែខ្លួនមានការឈឺចុកត្រង់ដើមទ្រូងខាងស្តាំ ពេលខ្លួនបើកភ្លើងទូរស័ព្ទបំភ្លឺ ក៏បានឃើញឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល កាន់កាំភ្លើងខ្លីនៅក្នុងដៃពេលនោះខ្លួន បានប្រតាយប្រតប់បើកទ្វាររថយន្ត លោតចុះទៅលើថ្នល់កៅស៊ូ។ ខណៈពេលរថយន្តកំពុងតែទៅមុខ ជនសង្ស័យឃើញដូចនោះ ក៏បានថយរថយន្ត ក្នុងគោលបំណងកិនទៅលើរូបខ្លួន តែខ្លួនបានលោតចុះទៅក្នុងទឹកប្រឡាយ ហើយជនសង្ស័យបានបើកទ្វាររថយន្តចុះ ហើយរត់ទៅធ្វើសកម្មភាព ប្រតាយប្រតប់និងច្របាច់កនាង ភ្លាមនោះរូបនាង ក៏បានស្រែកឲ្យគេឯងជួយ ពេលនោះក៏មានប្រជាការពារ នៅជិតនោះបានចូលទៅជួយនាង ហើយជនសង្ស័យ ក៏បានរត់ឡើងរថយន្ត ហើយបើកគេចខ្លួន ដោយមានកូនស្រីខ្លួនទៅជាមួយដែរ។

លោកបញ្ជាក់ថា តាមការពិនិត្យវិភាគកន្លែងកើតហេតុ បានធ្វើការចាប់យកវត្ថុតាងមាន៖ អាវុធខ្លី ១ដើម ម៉ាក K59 បង់១, គ្រាប់ ១គ្រាប់, សំបកគ្រាប់១, ស្រោមកាំភ្លើងពណ៌ខ្មៅ១, អាវយឺតដៃខ្លី២ (ពណ៌១ និងពណ៌ខ្មៅ១)។ លោកបន្ថែមថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបន្តកិច្ចប្រតិបត្តិការ ដោយមានការសហការពីសមត្ថកិច្ចនគរបាលអធិការស្រុកបរវេល នៃស្នងការដ្ឋានខេត្តបាត់ដំបង ក៏បានឃាត់ជនសង្ស័យឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាននៅវេលាម៉ោង១០និង១៤នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបរវេល ខេត្តបាត់ដំបង។លោកបញ្ជាក់ថា តាមសាកសួរជនសង្ស័យឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចជនរងគ្រោះរៀបរាប់ខាងលើពិតប្រាកដមែន ដោយសារខ្លួនខឹងជនរងគ្រោះចេះតែទារប្រាក់ពីរូបខ្លួនជាបន្តបន្ទាប់។ បើមិនឲ្យប្រាក់ទៅនាងទេ នោះ នាងនិងយកកូនស្រីទៅជួបប្រពន្ធដើមខ្លួន ដែលក្លាយទៅជាទំនាស់ឈានដល់ការលែងលះមិនខាន។


បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់។ ចំណែកករណីកាំភ្លើងខាងលើនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់អត្តសញ្ញាណនៃអ្នកផ្ដល់អាវុធនៅឡើយទេ ដោយសារកំពុងស្រាវជ្រាវសិន៕
អត្ថបទ៖ កុសល
សូមចុចអាន៖ ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ