Connect with us

ព័ត៌មានជាតិ

បញ្ចូល​ជនសង្ស័យ​ដែល​បាញ់​ប្រពន្ធចុង ទៅ​តុលាការ

បានផុស

នៅ

ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប បាន​រៀប​ចំ​សំណុំរឿង ​ករណី​ប្ដី​បាញ់សម្លាប់​ប្រពន្ធចុង បណ្តាល​ឲ្យ​រង​របួស​នៅ​ស្រុក​ក្រឡាញ់​ ទៅ​តុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​លក់​ភេសជ្ជៈ រស់នៅ​ភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន​មិនបាន​សម្រេច​(​បាញ់​នឹង​អាវុធ​K59 គោលបំណង​ឲ្យ​ស្លាប់ តែ​ជនរងគ្រោះ​មិន​ស្លាប់​)​។​

ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ០២​និង​៥០​នាទី ទៀបភ្លឺ​ថ្ងៃ​ទី​២២​ ខែ​តុលា​ ឆ្នាំ​២០២០ មាន​ករណី​ផ្ទុះ​អាវុធ នៅ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​គោក​ចាស់ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប បណ្តាល​ជនរងគ្រោះ​ឈ្មោះ សំអុល សុខ​ដា​នី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ត្រូវ​ត្រង់​ដើម​ដោះ​ខាងឆ្វេង​មួយ​គ្រាប់​ បណ្តាល​ឲ្យ​រង​របួស ក្រោយកើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់ ប៉ុន្តែ​ដោយសារ​គ្រាប់​បៀម​ជាប់ និង​មាន​ឈាម​ហូរ​ច្រើន ទើប​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​សៀមរាប​។

​លោក​ឧត្ដមសេនីយ៍ត្រី​ ភឹង ចិន្តា​រ៉េត បាន​បន្ថែម​ថា តាម​ការ​បញ្ជាក់​ពី​ជនរងគ្រោះ​ឈ្មោះ សំអុល សុខ​ដា​នី ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រា​ជនី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ​ខ្លួន​និង​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល ភេទ​ប្រុស ​អាយុ ៥៧​ឆ្នាំ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​តាំងពី​អំឡុង​ឆ្នាំ​២០១៧ រហូតដល់​បច្ចុប្បន្ន​ មាន​កូន​ស្រី​ម្នាក់ អាយុ​៩​ខែ ដោយ​ដឹង​ថា​ជន​រូប​នោះ មិនទាន់​លែងលះ​ប្រពន្ធដើម​ ខ្លួន​ក៏​សុំ​បែក​គ្នា​ជាច្រើនលើក​។ នៅ​ថ្ងៃ​ទី​២១​ ខែ​តុលា​ ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​០០​នាទី ជនសង្ស័យ បាន​បើក​រថយន្ត​មួយ​គ្រឿង NISSAN Frontier ទៅ​ដឹក​រូប​ខ្លួន​និង​កូន​ត្រង់​ចំណុច​ម្តុំ​ស្ពាន​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដោយ​ប្រាប់​ថា​ ទៅ​ខេត្ត​ពោធិ៍សាត់ លុះ​បើក​ដល់​ចំណុច​ស្ពាន​ព្រែក​ក្តាម​ស្រាប់តែ​ជន​បង្ក​រូប​នោះ បើក​ឡើង​តាម​ផ្លូវជាតិ​លេខ​៦ មក​ខេត្ត​សៀមរាប​។ លុះដល់​ចំណុច​ម្តុំ​ត្រាំ​នាគ ស្ថិត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ពួក​ខ្លួន​បាន​ចូល​ទៅ​សម្រាក​នៅផ្ទះ​សំណាក់​មួយ​មិន​ចាំ​យីហោ ហើយ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​បើកឡាន​ចេញ​ក្រៅ​ប្រហែល​៣០​នាទី ទើប​ត្រឡប់មកវិញ​។ លុះដល់​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ ដដែល​ពួក​ខ្លួន​ក៏​នាំគ្នា​បន្ត​ដំណើរ​ពី​ខេត្ត​សៀមរាប​ទៅ​ខេត្ត​បាត់ដំបង ដោយ​មុន​ពេល​ចេញទៅ​ បាន​ឲ្យ​រូប​ខ្លួន​លេប​ថ្នាំ​ផ្ដាសាយ​ចំនួន ៣​គ្រាប់ ហើយ​អង្គុយ​នៅ​កៅអី​ក្រោយ ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជន​សង្ស័យ បាន​និយាយ​ប្លែកៗ​ថា​ថ្ងៃក្រោយ​ខ្លួន​និង​យក​កូនស្រី​មក​ចិញ្ចឹម​ និង​មើលថែ​ឲ្យ​បាន​ល្អ​ដេក​លើ​ទ្រូង​ម្តាយ​សិន​ចុះ លុះ​បើក​ដល់​ចំណុច​រង្វង់​មូល​គួរ​ស្រូវ ខេត្ត​បន្ទាយមានជ័យ ដោយសារ​កូន​យំ​ខ្លាំង​ពេក ក៏​បើកឡាន​ត្រឡប់​ក្រោយ​ ទិសដៅ​មក​ខេត្ត​សៀមរាប​វិញ​។ នៅ​តាម​ផ្លូវ​ខ្លួន​ក៏បាន​ដេកលក់​នៅ​កៅអី​ក្រោយ ​លុះដល់​ចំណុច​កើតហេតុ​ខាងលើ ក៏បាន​លឺ​សំឡេង​ផ្ទះអាវុធ ស្រាប់តែ​ខ្លួន​មាន​ការ​ឈឺ​ចុក​ត្រង់​ដើម​ទ្រូង​ខាង​ស្តាំ ពេល​ខ្លួន​បើកភ្លើង​ទូរស័ព្ទ​បំភ្លឺ​ ក៏បាន​ឃើញ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល កាន់​កាំភ្លើងខ្លី​នៅ​ក្នុង​ដៃ​ពេលនោះ​ខ្លួន បាន​ប្រតាយប្រតប់​បើកទ្វារ​រថយន្ត លោត​ចុះ​ទៅលើ​ថ្នល់​កៅស៊ូ​។ ខណៈ​ពេល​រថយន្ត​កំពុង​តែ​ទៅមុខ ជនសង្ស័យ​ឃើញ​ដូច​នោះ ក៏បាន​ថយ​រថយន្ត ក្នុង​គោលបំណង​កិន​ទៅលើ​រូប​ខ្លួន តែ​ខ្លួន​បាន​លោត​ចុះទៅ​ក្នុង​ទឹក​ប្រឡាយ ហើយ​ជនសង្ស័យ​បាន​បើកទ្វារ​រថយន្ត​ចុះ ហើយ​រត់​ទៅ​ធ្វើ​សកម្មភាព ប្រតាយប្រតប់​និង​ច្របាច់ក​នាង ភ្លាម​នោះ​រូប​នាង​ ក៏បាន​ស្រែក​ឲ្យ​គេឯង​ជួយ ពេលនោះ​ក៏​មាន​ប្រជា​ការពារ នៅ​ជិត​នោះ​បាន​ចូល​ទៅ​ជួយ​នាង ហើយ​ជនសង្ស័យ ក៏បាន​រត់ឡើង​រថយន្ត ហើយ​បើក​គេចខ្លួន ដោយមាន​កូនស្រី​ខ្លួន​ទៅជា​មួយ​ដែរ​។

​លោក​បញ្ជាក់​ថា តាម​ការពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​ បាន​ធ្វើ​ការ​ចាប់​យក​វត្ថុតាង​មាន​៖ អាវុធ​ខ្លី ១​ដើម ម៉ាក K59 បង់​១, គ្រាប់ ១​គ្រាប់​, សំបក​គ្រាប់​១, ស្រោម​កាំ​ភ្លើងពណ៌​ខ្មៅ​១, អាវ​យឺត​ដៃ​ខ្លី​២ (​ពណ៌​១ និង​ពណ៌​ខ្មៅ​១)​។ ​លោក​បន្ថែម​ថា​ ក្រោយ​កើតហេតុ​ កម្លាំង​សមត្ថកិច្ច​បន្ត​កិច្ច​ប្រតិបត្តិការ ដោយមាន​ការ​សហការ​ពី​សមត្ថកិច្ច​នគរបាល​អធិការ​ស្រុក​បរវេល នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង ក៏បាន​ឃាត់​ជនសង្ស័យ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​នៅ​វេលា​ម៉ោង​១០​និង​១៤​នាទី ថ្ងៃទី​២២​ ខែ​តុលា​ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អូរ​ដូន​ពៅ ឃុំ​ឃ្លាំង​មាស ស្រុក​បរវេល ខេត្ត​បាត់ដំបង​។​លោក​បញ្ជាក់​ថា តាម​សាកសួរ​ជនសង្ស័យ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​ឆ្លើយ​សារភាពថា ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​ជនរងគ្រោះ​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន ដោយសារ​ខ្លួន​ខឹង​ជនរងគ្រោះ​ចេះតែ​ទារ​ប្រាក់​ពី​រូប​ខ្លួន​ជា​បន្តបន្ទាប់​។ បើ​មិន​ឲ្យ​ប្រាក់​ទៅ​នាង​ទេ នោះ ​នាង​និង​យក​កូនស្រី​ទៅ​ជួប​ប្រពន្ធដើម​ខ្លួន ដែល​ក្លាយ​ទៅជា​ទំនាស់​ឈាន​ដល់​ការ​លែងលះ​មិន​ខាន​។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​។ ចំណែក​ករណី​កាំភ្លើង​ខាង​លើ​នេះ ​សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​អត្តសញ្ញាណ​នៃ​អ្នកផ្ដល់​អាវុធ​នៅឡើយ​ទេ​ ដោយសារ​កំពុង​ស្រាវជ្រាវ​សិន​៕​

អត្ថបទ៖ កុសល

សូមចុចអាន៖ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀម​រាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៥ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២១ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២៣ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម