ព័ត៌មានជាតិ
រាជធានីខេត្តចំនួន៩ បានបើកដំណើរការសាលារៀនឡើងវិញ
រហូតមកដល់ពេលនេះមានរាជធានីខេត្តចំនួន៩ហើយ បានបើកដំណើរការសាកល្បងសាលារៀនឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈដោយសារការរារត្បាតនៃជំងឺកូវីដ-១៩។ រាជធានីខេត្តទាំង៩ដែលបានបើកដំណើរការសាលាឡើងវិញនោះរួមមានខេត្តព្រះសីហនុ បើកនៅថ្ងៃទី១៣ ខែកញ្ញា រាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិសាត់ ប៉ៃលិន និងបន្ទាយមានជ័យ បើកនៅថ្ងៃទី១៥ ខែកញ្ញា តាកែវ កោះកុង និងកំពង់ចាម បើកនៅថ្ងៃទី២០ ខែកញ្ញានេះ និងខេត្តស្វាយរៀងគ្រោងបើកនៅថ្ងៃទី២៧ ខែកញ្ញា ដើមសប្តាហ៍ក្រោយ។

ចំណែកខេត្តផ្សេងៗទៀតនៅមិនទាន់កំណត់ថ្ងៃបើកនៅឡើយទេ ដោយសារមានសាលាខ្លះជាប់ធ្វើជាមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬកំពុងធ្វើការបោសំអាតបាញ់ថ្នាំសម្លាប់មេរោគជាមុនអនុញ្ញាតឱ្យសិស្សចូលរៀន។
ក្នុងចំណោមសាលាបើកទាំងនោះ មានតែរាជធានីភ្នំពេញទេដែលមានករណីសិស្សឆ្លងជំងឺកូវីដ-១៩ ទៅថ្នាក់រៀនចំនួន១៥ នៅវិទ្យាល័យចំនួន៥ ដោយសិស្សទាំងនោះបានឆ្លងជំងឺនេះតាំងពីមុនពេលសាលាបើកទៅទៀត។ ក្រសួងអប់រំយុវជន និងកីឡាបានឱ្យបិទថ្នាក់រៀនទាំងនោះរយៈពេល១៤ថ្ងៃ ចំណែកថ្នាក់ផ្សេងៗទៀតនៅដំណើរការសិក្សាជាធម្មតា។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា ក្រោយពីរដ្ឋបាលខេត្ត បានវាយតម្លៃ អំពីការបើកគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមរួចមក មាន ១២៤សាលា បានបើកឲ្យសិស្សានុសិស្ស ចូលរៀនវិញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។ ក្នុងនោះកម្រិតអនុវិទ្យាល័យ ចំនួន៨១កន្លែង វិទ្យាល័យ ចំនួន៤៣កន្លែង និងគ្រឹះស្ថានសិក្សាឯកជន ចំនួន៣១កន្លែង។

ថ្លែងក្នុងឱកាសបើកសាលារៀនជាលើកដំបូងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា នៅវិទ្យាល័យ សុខ អាន ១ឧសភា លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានឱ្យដឹងថា មានគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមានហានិភ័យទាប ត្រូវបានអនុញ្ញាតឱ្យដំណើរសិក្សាមានចំនួន ១១២សាលា ក្នុងនោះមានវិទ្យាល័យ៤១សាលា អនុវិទ្យាល័យ ៦៣សាលា និងសាលាឯកជន ០៨សាលា។
លោកប្រធានមន្ទីរអប់រំខេត្ត បានបន្តថា ចំណែកសាលាចំនួន ៨៣៧សាលាទៀតត្រូវសិក្សាពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូចនិច ឬការចែកសន្លឹកកិច្ចការដល់សិស្ស ឬការសិក្សាតាមបែបចម្រុះ។
លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍ថា សម្រាប់ខេត្តកោះកុងក៏បានបើកសាកល្បងដំណើរការសាលារៀនឡើងវិញនៅថ្ងៃនេះដែរ។ ប៉ុន្តែបើកដំណើរការនៅស្រុកខ្លះប៉ុណ្ណោះ ដោយសារសាលាខ្លះត្រូវធ្វើតេស្តគ្រូនិងសិស្សជាមុនសិន មុននឹងចូលរៀន។

លោកអភិបាលេងខេត្តបានបន្តថា តាមសំណើររបស់ប្រធានមន្ទីរអប់រំខេត្ត បានស្នើសុំតេស្តទៅលើសិស្សចំនួន ៥.៥៦២នាក់ និងគ្រូ ៣៦៦នាក់។
តាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង បានឱ្យថា ក្នុងផែនការសាលាដែលត្រូវបើកឡើងវិញមានប្រមាណ ១១០សាលា ក្នុងនោះមានសាលាថ្នាក់មតេយ្យសិក្សាចំនួន ២០សាលា ថ្នាក់បឋម ៥៦សាលា អនុវិទ្យាល័យ ១៩សាលា វិទ្យាល័យ ១២សាលា សាលាឯកជន ១សាលា និងសាលាឥស្លាមសាសនា ២សាលា។
ក្រសួងអបរំ យុវជន និងកីឡា បានអនុញ្ញាតឱ្យសាលារៀននៅជនបទដែលគ្មានហានិភ័យ ឬមានហានិភ័យទាបអាចបើកដណើរការគ្រប់កម្រិតបាន ដោយអនុវត្តការរៀនតាមបណ្តុំមិនលើសពី១៥នាក់ និងគោរពតាមស្ដង់ដារប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍របស់ក្រសួងសុខាភិបាល។
ចំពោះនៅតាមតំបន់ដែលមានហានិភ័យមធ្យម ត្រូវផ្តល់អាទិភាពដល់សិស្សថ្នាក់ទី៩ និងទី១២ និងនៅតាមតំបន់មានហានិភ័យខ្ពស់ គួរបន្តបង្រៀនអនឡាញពីចម្ងាយ។

ទន្ទឹមនឹងនោះ ក្រសួងបានណែនាំឱ្យបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាសា តំណាងមាតាបិតា និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយគាំទ្រដល់សាលារៀន និងសម្រេចក្នុងការផ្អាកដំណើរការសាលារៀន ប្រសិនបើមានករណីសង្ស័យ ហើយត្រូវបន្តត្រួតពិនិត្យតាមដានអ្នកជំងឺថ្មី និងប្រភព ដើម្បីចៀសវាងការឆ្លងចូលក្នុងសាលារៀន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ