ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀង ជន់លិចផ្ទះពលរដ្ឋ នៅភូមិផ្ទះស្បូវ ខេត្តប៉ៃលិន
ផ្ទះប្រជាពលរដ្ឋ នៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ខេត្តប៉ៃលិន ចំនួន៣គ្រួសារ បានទទួលរងការជន់លិចពីទឹកភ្លៀង កាលពីម៉ោង៥ទៀបភ្លឺថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។
លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ ផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នងផ្ទះ ត្រូវបានជំនន់ទឹកភ្លៀង ជនលិច កាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ តែមិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះនោះទេ ហើយការជន់លិចនេះ ក៏ព្រោះតែផ្ទះរបស់ពួកគាត់នៅតំបន់ទំនាបជាងគេ សូម្បីតែធ្លាក់ភ្លៀងល្មមៗ ក៏បណ្តាលឲ្យជនលិចដែរ។



ការបញ្ជាក់របស់លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបែបនេះ ខណៈដែលលោក អញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង នៃជំនន់ទឹកភ្លៀង ក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មានប្រសាសន៍បន្តថា បើគិតត្រឹមម៉ោង១១ ថ្ងៃត្រង់នេះ ស្ថានភាពទឹក បានស្រកវិញជាបណ្តើរៗហើយ ចំណែកសំណង់ទ្វារទឹកទាំងអស់ ដែលមានក្នុងអូរដូចជា៖ សំណង់ធារាសាស្ត្រកូនដំរី សំណង់ទ្វារទឹកផ្ទះស្បូវ និងសំណង់ទ្វារទឹកអូរដូនតា ក៏ត្រូវបានបើកបន្ថែមទៀត ដើម្បីដោះទឹក ត្រៀមកាត់បន្ថយជំនន់ទឹកភ្លៀង ដែលអាចកើតឡើងក្នុងភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ នៃឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។



ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពេលមានទឹកជំនន់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ ជាពិសេសអាជ្ញាធរ ក៏និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះផងដែរ៕
អត្ថបទ៖ សេងសុវណ្ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី