Connect with us

ព័ត៌មានជាតិ

ថ្នាំញៀន​ប្រភេទ (WY)​ ២០០០០​គ្រាប់ ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ នៅ​ខេត្ត​ស្ទឹងត្រែង​

បានផុស

នៅ

កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ឆ្លងដែន​ចូល​ពី​ឡាវ​មក​កម្ពុជា ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ចាប់​យក​វត្ថុតាង ថ្នាំញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន​គ្រាប់ (WY) ចំនួន ១០​ដុំ ស្មើ​ទម្ងន់ ជាង​២​គីឡូក្រាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​នគរបាល​ខេត្ត​ស្ទឹងត្រែង ប្រាប់​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១៦ និង​០០​នាទី​ល្ងាច កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្ត​ស្ទឹងត្រែង បាន​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ ដោយ​ខុសច្បាប់​ឆ្លងដែន នៅ​ចំណុច ភូមិ​លើ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​ឣូ​រ​ស្វាយ​សែន​ជ័យ ខេត្ត​ស្ទឹងត្រែង​ ឃាត់​ជនសង្ស័យ ១​នាក់។​

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ធី​ង សីហា ភេទ​ប្រុស ឣាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​លើ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​ឣូ​រ​ស្វាយ​សែន​ជ័យ ខេត្ត​ស្ទឹងត្រែង។ ចាប់​យក​វត្ថុតាង ថ្នាំញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន​គ្រាប់ (WY) ចំនួន ១០​ដុំ ស្មើ ២០០០០​គ្រាប់ ស្មើ​ទម្ងន់ ២០៣២,២​ក្រាម​។ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ខេត្ត​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​ឃាត់ខ្លួនបុរសម្នាក់ប្រើប្រាស់ស្លាកលេខរថយន្តក្លែងក្លាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម