ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មបើកកិច្ចប្រជុំបន្ទាន់ជាមួយមន្ត្រីជំនាញពិភាក្សាលើច្បាប់ ស្តីពី “សុខភាពសត្វ និងផលិតកម្មសត្វ”
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២០ ខែកញ្ញានេះ បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិភាក្សារកហេតុផល ឬអំណះអំណាងសំខាន់ៗមួយចំនួនសម្រាប់ធ្វើជាយន្តការដោះស្រាយបញ្ហាជាកញ្ចប់ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ ស្តីពី “សុខភាពសត្វ និងផលិតកម្មសត្វ” និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់នានា។
ការបើកកិច្ចប្រជុំនេះ ធ្វើឡើងតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈហ្វេប៊ុក នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា “សូមឯកឧត្តមដឹកនាំការប្រជុំ ដើម្បីរកដំណោះស្រាយជាកញ្ចប់ ដោយត្រូវពិនិត្យមើលក្របខ័ណ្ឌគោលនយោបាយច្បាប់ និងលិខិតបទដ្ឋាននានា ដែលចាំបាច់ត្រូវកែសម្រួល ដើម្បីឱ្យស្របជាមួយសភាពការ និងផល់ប្រយោជន៍ប្រជាជន។ ដំណាក់ការដែលយើងកំពុងស្ថិតនៅ គឺជាដំណាក់ការកសិ-ពាណិជ្ជកម្ម ដែលកសិករយើងមិនគ្រាន់តែដាំដុះ ឬចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គងក្នុងគ្រួសារប៉ុណ្ណោះទេ តែក៏ដើម្បីផ្គត់ផ្គង់ទីផ្សាផងដែរ។ ក្នុងពេលជាមួយគ្នា ក៏ត្រូវគិតដល់បញ្ហាសុខភាពសាធារណៈ ជំងឺឆ្លងដែលចេញពីសត្វ ដែលធ្វើចរាចរក្នុងទីផ្សារ បញ្ហាអានាម័យ។ល។ ខ្ញុំសុំអរគុណបងប្អូន ដែលចូលមកផ្តល់យោបល់ ដែលក្លាយជាធាតុចូលសម្រាប់ការកែលម្អលើរឿងនេះ”។
នៅក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី និងមន្ត្រីជំនាញពិនិត្យលើក្របខ័ណ្ឌគោលនយោបាយដែលពាក់ព័ន្ធការអនុវត្តច្បាប់កន្លងមកស្តីពី “សុខភាពសត្វ និងផលិតកម្មសត្វ” និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងជាពិសេសធ្វើការពិនិត្យពិចារណាលើខ្លឹមសារនៃច្បាប់ បើចាំបាច់ត្រូវធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ ធ្វើយ៉ាងណាឱ្យស្របជាមួយស្ថានការណ៍របស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ដោយតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ។
លោករដ្ឋមន្ត្រីបានណែនាំឱ្យប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ទីប្រឹក្សាផ្នែកច្បាប់ និងក្រុមការងារអ្នកច្បាប់របស់ក្រសួង ត្រូវយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីទៅពិនិត្យ ពិចារណាឱ្យបានស៊ីជម្រៅ ទូលំទូលាយទាក់ទងនឹងការរៀបចំគោលនយោបាយការអភិវឌ្ឍវិស័យកសិកម្មទាំមូល និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កន្លែងពិភាឃាតសត្វ ឱ្យបានសមស្របក្នុងដំណាក់ការដែលយើងកំពុងស្ថិតនៅគឺជាដំណាក់ការ កសិ-ពាណិជ្ជកម្ម ដែលកសិករយើងមិនគ្រាន់តែដាំដុះ ឬចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គងក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារ ដោយត្រូវឈរលើគោលការណ៍បច្ចេកទេស និងច្បាប់ ដើម្បីធានា និងគិតគូរអំពីបញ្ហាអនាម័យ សុខភាពសត្វ និងសុខភាពសាធារណៈ ជំងឺឆ្លងសត្វ ការធ្វើចរាចរសត្វ និងផលិផលមានដើមកំណើតពីសត្វ។
គួររំលឹកថាកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ មានការបង្ហោះវីដេអូឃ្លីបមួយមានរយៈពេលជាង១នាទី នៅលើបណ្តាញទំនាក់ទំនងសង្គម អំពីករណីមន្ត្រីជំនាញបានចុះចាប់សាច់ពពែពីប្រជាពលរដ្ឋដោយអះអាងថា ជាការអនុវត្តតាមព្រះរាជអាជ្ញាដោយសារការពិឃាតសត្វពពែនេះ ប្រជាពលរដ្ឋមិនបានសុំច្បាប់អនុញ្ញាត។ វីដេអូឃ្លីបនេះក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទទួលបាន និងបានសម្ដែងនូវប្រតិកម្មចំពោះករណីនេះ ជាមួយនឹងការហួសចិត្តអាណិតប្រជាពលរដ្ឋ ចំពោះទង្វើររបស់មន្ត្រីដែលបានធ្វើដល់ថ្នាក់នេះជាមួយប្រជាជនជាទីស្រឡាញ់របស់សម្តេច។
សម្តេចបានលើកឡើងថា តើរាជរដ្ឋាភិបាលដែលមានការហាមឃាត់ប្រជាជនមិនឱ្យសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?
សម្តេចបានបន្តថា រាជរដ្ឋាភិបាលតែងបានលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមសត្វ ហើយក៏មិនមែនឱ្យចិញ្ចឹមសម្រាប់ទុកតាំងពិព័រណ៍នោះដែរ គឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានជាប្រជាជនចិញ្ចឹមសត្វ ប៉ុន្តែបែរជាគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទាន ហើយតម្រូវឱ្យសុំច្បាប់?
ប្រជាពលរដ្ឋក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយដល់ពួកគាត់ដែលជាអ្នករកស៊ីតូចតាច ដោយស្នើសុំសម្លាប់សត្វពពែនៅតាមផ្ទះ ព្រោះក្នុងដំណាកកាលកូវីដនេះ ថ្ងៃខ្លះក៏មានគេបញ្ជាទិញសាច់ ហើយថ្ងៃខ្លះក៏គ្មាន។
ប៉ុន្ដែបើសិនជាតម្រូវឱ្យចូលកុងស៊ី (ទីសត្តឃាត) ចាំបាច់ ពួកគាត់ស្នើសុំក្នុងតម្លៃ ៤ពាន់រៀលក្នុងមួយក្បាល ខណៈកន្លងមកត្រូវបង់១ម៉ឺនរៀលក្នុង១ក្បាល ដែលជាតម្លៃខ្ពស់ណាស់ ព្រោះកូវីដ-១៩ ការបញ្ជាទិញសាច់ពពែមិនមានច្រើនឡើយ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង