ព័ត៌មានជាតិ
ខេត្តកែបសម្ពោធដាក់ឲ្យដំណើរការឡដុតសំណល់រឹងគ្រោះថ្នាក់ដែលវេចខ្ចប់ចេញពីមណ្ឌលចត្តាឡីស័ក
កែប ៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឡដុតកម្ទេចសំណល់គ្រោះថ្នាក់ដែលវេចខ្ចប់ចេញពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលសុខភាពផ្សេងទៀត ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។

ក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ បានលើកឡើងថា ខេត្តកែបរបស់យើងទទួលបាននៅសមិទ្ធផលដ៏សំខាន់មួយទៀតហើយ សម្រាប់បម្រើដល់ការសម្អាត និងដុតកម្ទេចនូវកាកសំណល់រឹងគ្រោះថា្នក់ដែលប្រើប្រាស់ដោយឧបករណ៍បច្ចេកវិទ្យាអេឡិចត្រូនិច។ ឯកឧត្តម បានបន្តថា ឡនេះមានគម្រោងយូរឆ្នាំមកហើយ ដែលជាគម្រោងទីតាំងកោះទន្សាយ តែដោយសារស្ថានភាពជាក់ស្តែង និងតម្រូវការជាក់ស្តែង ទើបប្តូរគម្រោងនេះមកដាក់ទីតាំងនៅក្បែរទីលានចាក់សំរាមវិញ ដែលស្ថិតនៅ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ហើយសមិទ្ធផលថ្មីនេះ គឺបានកើតឡើងដោយសារការខិតខំប្រឹងប្រែង សម្របសម្រួល ពីអាជ្ញាធរខេត្ត អាជ្ញាធរក្រុង និង មន្ទីរបរិស្ថាន ក្នុងការចំណាយធនធាន សម្ភារៈ ស្មារតី ទើបមានសមិទ្ធផលនេះកើតឡើងនាពេលនេះ។

ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ការប្រើប្រាស់ឡដុតសំណល់រឹងគ្រោះថា្នក់ ដែលមានបច្ចេកវិទ្យាខ្ពស់ ដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលមកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ និងពីមណ្ឌលចត្តាឡីស័កនេះ ជាឡទី ៥៤ ហើយ ដែលក្រសួងបរិស្ថាន បានប្រគល់ជូនដល់រដ្ឋបាលខេត្ត ហើយក្នុងនោះមានតែខេត្ត ២០ ដែលទទួលបានឡបច្ចេកវិជ្ជានេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាផ្នែកមួយជួយបន្ថែមពីលើឡដែលមានស្រាប់តាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា។ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវ មានមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការយុទ្ធសាស្ត្រនៃគោលនយោបាយ ស្តីពី ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមថា ក្នុងមួយថ្ងៃ កម្ពុជាបង្កើតសំរាមជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណជិត ៤ លានតោន ដែលក្នុងនោះសំណល់សរីរាងប្រមាណ ៦៨% សំណល់ប្លាស្ទិកប្រមាណជាង ២០% និងសំណល់រឹងគ្រោះថ្នាក់ប្រមាណជាង ១០% ចំពោះឡដុតសំណល់រឹងគ្រោះថ្នាក់ដែលស្ថិតនៅទីតាំងខាងលើនេះក្នុងមួយថ្ងៃមានសមត្ថភាពដុតចន្លោះ ៤-៧តោនក្នុងមួយថ្ងៃ ហើយអាចដុតបានក្នុងកម្រិតជិត ១,០០០ អង្សា ដើម្បីសម្លាប់មេរោគ។

ឯកឧត្តម បានរំលឹកថា ប្រជាពលរដ្ឋត្រូវប្រើប្រាស់ស្បោងធំៗដែលមានចំណុះ ១៥គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឲ្យបានរយៈពេល៥ថ្ងៃយ៉ាងតិច ដើម្បីជៀសវាងបញ្ចេញសំរាមជារៀងរាល់ថ្ងៃ ហើយស្ថាប័នពាក់ព័ន្ធ ត្រូវបាញ់ថ្នាំ ឬបាញ់អាល់កុល សម្លាប់មេរោគកូវីដ-១៩ នៅលើសំរាមទាំងក្នុង និងក្រៅស្បោង ហើយទុកសំរាមដោយឡែកប្រហែលប្រាំថ្ងៃមុនពេលបញ្ចេញមកខាងក្រៅ៕
ដោយ ៖ សេង ណារិទ្ធ











-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត