ព័ត៌មានជាតិ
អាជ្ញាធរក្រុងប៉ោយប៉ែតញាប់ដៃជើងដោះស្រាយបញ្ចៀសទឹក និងជម្លៀសពលរដ្ឋ
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកក្នុងក្រុងប៉ោយប៉ែត ដើម្បីពិនិត្យលទ្ធភាពដោះស្រាយបញ្ជៀសទឹកចេញ និងជម្លៀសពលរដ្ឋដែលទឹកជន់លិចលំនៅដ្ឋានមកកាន់ទីទួលសុវត្ថិភាព។

ការចុះពិនិត្យនេះដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឱ្យជំនន់ទឹកភ្លៀងវាយលុកក្រុងប៉ោយប៉ែតបង្កឱ្យជន់លិចហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងក្រុងប៉ោយប៉ែត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមអូរព្រំដែនកម្ពុជាថៃ កំពុងត្រូវបានអាជ្ញាធរដោយមានកងកម្លាំងទាហាន ប៉ូលិស ប៉េអឹម បានចូលរួមជម្លៀសមកពីទួលសុវត្ថិភាពជាបណ្ដើរៗហើយ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឱ្យដឹងនៅថ្ងៃទី២០ ខែកញ្ញានេះថា ជាបឋមមកដល់ពេលនេះមានប្រជាពលរដ្ឋ ៤០ គ្រួសារត្រូវបាជម្លៀសមរកទីទទួលសុវត្ថភាព។ ពលរដ្ឋដែលត្រូវជម្លៀសគឺមានពីសង្កាត់ប៉ោយប៉ែត ២២ គ្រួសារ សង្កាត់ផ្សារកណ្តាល ១៨ គ្រួសារ ចំណុចដែលជម្លៀសគឺ ភូមិក្បាលស្ពានមួយ និងភូមិក្បាលកោះ មកដាក់នៅសាលារៀនកូរ៉េដែលមានទីទួលខ្ពស់ជាងគេ និងជិតផ្ទះពួកគាត់។ ចំណែកផ្សារកណ្តាលចំនួន ១៨ គ្រួសារជម្លៀសពីចំនុច ៤២ ជាប់អូរព្រំដែនមកដាក់នៅ បូរីKN នៅជិតផ្ទះពួកគាត់ដែរ ដោយទីទួលសុវត្ថភាពនេះ ខាងបូរីបានឱ្យពួកគាត់នៅលើផ្លូវបេតុង ហើយមានភ្លើង និងបន្ទប់ទឹកប្រើប្រាស់គ្រប់គ្រាន់។

ជាមួយនឹងការជន់លិចនេះ ជំនន់ទឹកភ្លៀងបានបន្តហូរកាត់ផ្លូវជាតិលេខ ៥៨ ឆ្លងកាត់រង្វងមូលនៃផ្លូវជាតិលេខ ៥ ចំនុចមុខច្រកអន្តរជាតិស្ទឹងបត់ទៅត្បូង។ ជាការដោះស្រាយបន្ទាន់ លោកអភិបាលបានប្រើគ្រឿងចក្រអេស្កាចំនួន ៣ គ្រឿងដើម្បីរំដោះទឹកចេញ។ ម្យ៉ាងទៀតបើភ្លៀងឈប់ ទឹកនឹងស្រកទៅវិញ។
អត្ថបទ៖ ពៅ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ