Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមកសិដ្ឋានចិញ្ចឹមសត្វ សត្តឃាតដ្ឋាន ទូទាំងខេត្តសៀមរាប

បានផុស

នៅ

ក្រុមការងារមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តសៀមរាប បានចុះអនុវត្តវិធានជីវសុវត្ថិភាពដោយការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមកសិដ្ឋានចិញ្ចឹមសត្វពាហនៈ សត្តឃាតដ្ឋាន ក្រោលនានានៅតាមសហគមន៍ចិញ្ចឹមសត្វពាហនៈក្នុងទូទាំងខេត្ត នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទា គឹមសុទ្ឋ បានណែនាំដល់មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល ក្រោមឱវាទមន្ទីរ ត្រូវជូនដំណឹង និងជម្រាបដល់បងប្អូនប្រជាកសិករថា ការអនុវត្តវិធានជីវសុវត្ថិភាពមានសារៈសំខាន់ណាស់ក្នុងដំណើរការចិញ្ចឹមសត្វ ទប់ស្កាត់ការឆ្លងជំងឺ សម្លាប់ភ្នាក់ងារចម្លងមេរោគ កាត់បន្ថយក្លិន ទីតាំងចិញ្ចឹមស្អាត ធ្វើឱ្យសត្វមានសុខភាពល្អ ធំធាត់លឿន និងជម្រាប បងប្អូនម្ចាស់ចិញ្ចឹមសត្វ ជាពិសេសសត្វពាហនៈ និងសត្វបក្សី សូមប្រុងប្រយ័ត្នជំងឺឆ្លងសត្វក្នុងរដូវវស្សាភ្លៀងធ្លាក់ជោគជាំ ត្រូវអនុវត្តវិធានការជីវសុវត្ថិភាព និងចាក់ថ្នាំការពារជំងឺសត្វ តាមកម្មវិធីពីមន្ទីរកសិកម្មខេត្ត។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល មានប្រសាសន៍ថា ការបាញ់ថ្នាំជីវសុវត្ថិភាពនេះជាផ្នែកមួយជួយទប់ស្កាត់នៃជំងឺឆ្លងទៅដល់សត្វ និងការពារសុខភាពសត្វ ដោយសាររដូវវស្សាចូលមកដល់ សត្វពាហនៈ និងសត្វចិញ្ចឹមផ្សេងៗងាយរងទទួលនូវការឈឺ និងស្លាប់ដោយសារមេរោគ និងបាក់តេរីផ្សេងៗ ដែលតែងតែបង្កឱ្យសត្វមានសុខភាពខ្សោយ ងាយរងនូវអំងឺឆ្លងផ្សេងៗ។

ហេតុនេះ ទាមទារត្រូវធ្វើនូវវិធានការសុវត្ថិភាពដោយការបាញ់ថ្នាំរម្ងាប់មេរោគទាំងនៅតាមក្រោល និងនៅតាមសត្តឃាត្តដ្ឋាននានា ដើម្បីធានាបាននូវសាច់សត្វបោះទៅកាន់ទីផ្សារមានគុណភាព អនាម័យល្អសម្រាប់អ្នកបរិភោគ។

លោក ព្រំ វិច សំណូមពរឱ្យពលរដ្ឋចេះពីរបៀបអនាម័យ ទីតាំងចិញ្ចឹមសត្វទាំងអស់ឱ្យមានរបៀបរៀបរយ ទើបគ្មានជំងឺផ្សេងៗមកបៀតបៀនបាន៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម