Connect with us

ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនស្ត្រីម្នាក់ ក្នុងសំណុំរឿងឆបោកប្រាក់ ៧០ម៉ឺនដុល្លារ

បានផុស

នៅ

កម្លាំងទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី២០ ខែកញ្ញាថា ស្ត្រីជាអាជីវករវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន ពីបទឆបោកលុយចំនួន ៧០ម៉ឺនដុល្លារក្រោយបញ្ជប់ការសាកសួររយ:ពេល៣ថ្ងៃ ត្រូវបានតំណាងអយ្យកាអម សាលាដំបូងខេត្តបាត់ដំបង សម្រេចបញ្ជូនទៅឃុំខ្លួនជាស្ថាពរហើយ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ។

ការនាំខ្លួនស្ត្រីជនសង្ស័យរូបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមដីកាឲ្យចូលខ្លួនរបស់តំណាងអយ្យការអម សាលាដំបូងខេត្តបាត់ដំបង បន្ទាប់ពីស្ត្រីរូបនេះមិនព្រមទទួលដីកា និងមិនចូលឆ្លើយបំភ្លឺ ១លើក ជា ២លើក តាមពាក្យបណ្តឹងរបស់ដើមបណ្តឹងឈ្មោះ សរ សុវណ្ណារ៉ា រស់នៅក្នុងភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបងដូចគ្នា។

បើយោងតាមពាក្យបណ្ដឹង របស់ឈ្មោះ សរ សុវណ្ណារ៉ា បានចោទប្រកាន់ស្ត្រីខាងលើនេះ បាននិយាយបញ្ចុះបញ្ចូលដោយកុហកខ្លួនថា ខ្លួនមានក្មួយស្រីឈ្មោះ ជិន ស្រីម៉ិច និង ជិន ស្រីម៉ី ដែលពួកគេដេញថ្លៃបាន ក្នុងការដឹកជញ្ជូនស៊ីម៉ង់ត៍ ពីក្រុមហ៊ុនជីបម៉ុង។

ខ្លឹមសារ នៃពាក្យបណ្តឹងបន្តថា​ ស្ត្រីជាអាជីវករខាងលើ (ជនសង្ស័យ) បាននិយាយថា បើសិនជាគាត់ (ជនរងគ្រោះ) ចាប់អារម្មណ៍អ្នកស្រីមានបុងលក់ជូន ដើម្បីបានសិទ្ធិក្នុងការដឹកជញ្ជូនទំនិញខាងលើនេះ ដោយបុងមួយលក់ក្នុងតម្លៃ ១៤០៤ដុល្លារ បើឈ្មោះ សរ សុវណ្ណារ៉ា ទិញគឺមួយបុងចំណេញលុយ បានចំនួន៣៥ដុល្លារ គឺរៀងរាល់រយ:ពេល ១៥ថ្ងៃទូទាត់បើកលុយម្តង។ ក្រោយពីស្តាប់​ និងពិចារណារួចរាល់គាត់ (សរ សុវណ្ណារ៉ា ជាជនរងគ្រោះ) បានយល់ព្រមទិញបុងទាំងនោះ ដោយចាប់ផ្តើមគិតទិញ ចាប់ពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ រហូតថ្ងៃទី២ខែមីនា ឆ្នាំ២០២១កន្លង ទៅហើយបុងដែលគាត់ (ជនរងគ្រោះ) ទិញបានសរុបចំនួន៥០០បុង ស្មើនឹងតម្លៃ៧០២០០០ ដុល្លារអាមេរិក។

ប៉ុន្តែសាច់ប្រាក់ដែលខ្លួនចំណាយ ក្នុងការទិញបុងត្រឹមតែសាច់ប្រាក់ចំនួន ៤១៧ ៨៧៥ដុល្លារប៉ុណ្ណោះ។ ចំណែកឯទឹកប្រាក់ ដែលចំណេញចំនួន ២៨៤១២៥ដុល្លារ លោកមិនបានបើកយកមកទុកឡើយ ដោយបានផ្ទេរទៅទិញបុងបន្ថែមទៀត រហូតដល់គ្រប់ចំនួន៥០០បុង។

ក្រោយមកនៅអំឡុងខែមេសា ឆ្នាំ២០២១ ឈ្មោះ សរ សុវណ្ណារ៉ា បានយកបុងខាងលើ ទៅទូទាត់បើកប្រាក់ជាមួយក្រុមហ៊ុន ជីប ម៉ុង។ ប៉ុន្តែខាងភាគីក្រុមហ៊ុនអះអាងថា បុងខាងលើនេះ គឺជាបុងហ្វូតូកូពី ព្រោះលេខមុខទំនិញ មានលេខរៀងដូចគ្នាដដែលៗ។ ពេលនោះទើបឈ្មោះ សរ សុវណ្ណារ៉ា (ជនរងគ្រោះ) បានដឹងថា រូបខ្លួនចាញ់បោកគេហើយដោយជនឆបោក បានយកបុងដែលខ្លួនបានទូទាត់ម្តងរួចហើយ មកហ្វូតូកូពីរួចលក់ឲ្យរូបលោកម្តងទៀត ធ្វើឲ្យគាត់កើតទុកមិនសុខចិត្ត បានចូលដាក់ពាក្យបណ្តឹង ដល់សាលាដំបូងខេត្តបាត់ដំបងតែម្តង ដើម្បីឲ្យប្រព័ន្ធច្បាប់ជួយរកយុត្តិធម៌។ ប្រភពដដែលខាងលើថា ករណីខាងលើស្ត្រី ជាជនល្មើសមានឈ្មោះ គុម្ព វង់ម្នី ជាអាជីវករ មានទីលំនៅក្នុងភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលអាចប្រឈមនឹងជាប់ពន្ធនាគាពី១ ដល់ ៣ឆ្នាំ៕

អត្ថបទ៖ សៅ សារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤១ វិនាទី មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចទាំង ៧ ដែលជាប្រធាន និងអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ៤៨ វិនាទី មុន

តួលេខមនុស្សស្លាប់ដោយសារបាក់ដំបូលក្លឹប នៅ ដូមីនីក កើនដល់ជិត ១០០នាក់

ជីវិតកម្សាន្ដ២ នាទីutes មុន

ឆ្ងល់ឬអត់ ម្ដេចតារាសម្ដែងកូរ៉េភាគច្រើន មាន​ទេព​កោសល្យ​ច្រើន

សេចក្ដីជូនដំណឹង៣ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សេចក្ដីជូនដំណឹង៥ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ទបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែង​ប្រទេសណាមួយ

ចរាចរណ៍២៤ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

Sokha Hotels

ព័ត៌មានពេញនិយម