Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី (​ស៊ី​ប៊ី​ស៊ី​) ចាប់ផ្តើម​បើក​ដំណើរការ​កម្មវិធី​ទូរស័ព្ទដៃ​ដំបូង​បំផុត​នៅ​កម្ពុជា

បានផុស

នៅ

​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ ក្នុង​ការ​ដាក់​សេវាកម្ម​បម្រើ​អតិថិជន​ជា​ប្រព័ន្ធ​ឌីជីថល ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី​(​ស៊ី​ប៊ី​ស៊ី​) បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​ពិនិត្យ​ពិន្ទុ​ឥណទាន​របស់​ខ្លួន អាន​របាយ​ការ​ឥណទាន និង ទទួល​បាន​សារ​ដាស់តឿន ​អំពី​ការ​ត្រួតពិនិត្យ​ឥណទាន​។ នេះ​ជា​លើកដំបូង​បំផុត​ដែល ប្រទេស​កម្ពុជា​នឹង​មាន​វេទិកា​ប្រព័ន្ធ​ឌីជីថល​បែប​រួមបញ្ចូល​មួយ ដែល​ជំរុញ​ឲ្យ​មាន​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ការ​ត្រួតពិនិត្យ​ឥណទាន និង​អក្ខរកម្ម​ហិរញ្ញវត្ថុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​មួយ​នឹង​កម្មវិធី​ទូរស័ព្ទ “CBC Mobile” ក្រុមហ៊ុន ​ស៊ី​ប៊ី​ស៊ី​ កំពុង​ព្យាយាម​បំពេញ​អ្វី​ដែល​កំពុង​មាន​ចន្លោះ​ក្នុង​វិស័យ ផ្នែក​ហិរញ្ញវត្ថុ និង​ឥណទាន​ដែល​កំពុងតែ​កើន​ឡើង​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ បន្ទាប់ពី​ចុះឈ្មោះ​នៅ​ក្នុង​កម្មវិធី​នេះ​ ដែល​មាន​លើ​ប្រព័ន្ធ iOS និង Android អ្នកប្រើប្រាស់ ដែល​មាន​ប្រវត្តិ​ខាង​ធ្វើការ​កម្ចី​ អាច​ពិនិត្យ​ពិន្ទុ​ឥណទាន​របស់​ខ្លួន អាន​របាយ​ការ​ឥណទាន និង ទទួល​បាន​នូវ​ទទួល​បាន​សារ​ដាស់តឿន​អំពី​ការ​ត្រួតពិនិត្យ​ឥណទាន​ភា្ល​មៗ​។​

​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ ក្រុមហ៊ុន ​ស៊ី​ប៊ី​ស៊ី លោក អឿ សុធា​រ័ត្ន បាន​មាន​ប្រសាសន៍​ថា “​ការ​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​នូវ​ចំណេះដឹង ​នៃ​ព័ត៌មាន​ខាង​ឥណទាន ​ដែល​មាន​ភាព​សុក្រឹត និង​ទាន់​ពេល​វេលា​ គឺជា​ជំហាន​មួយ​ដ៏​សំខាន់​ក្នុង​ការ​វិវឌ្ឍន៍ និង​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​។​” លោក​បាន​បន្តថា “​របាយ​ការ​ត្រីមាស​ចុងក្រោយ​បំផុត​របស់​យើង បាន​បង្ហាញ​ថា ​កម្ចី​ទិញ​ផ្ទះ​កើន​ឡើង​ដល់​១៨​ភាគរយ ចាប់តាំងពី​ចុងឆ្នាំ​២០១៩ រហូតដល់ ៤.៧ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅ​ចុងខែ​កញ្ញា​នា​ឆ្នាំនេះ​។ ដូច្នេះ​ហើយ យើង​ត្រូវ​ប្រាកដ​ថា នៅ​ពេល​ដែល​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​ ទទួល​បាន​ភាព​ចល័ត​ខាង​សេដ្ឋកិច្ច និង​ការ​ខ្ចីប្រាក់​កាន់តែច្រើន ​ដើម្បី​បង្កើន​ផលប័ត្រ​ទ្រព្យសម្បត្តិ ពួកគេ​ក៏​ត្រូវ​បាន​ផ្តល់​ជូន​នូវ​ឧបករណ៍​ ដើម្បី​គ្រប់គ្រង​ឥណទាន​របស់​ពួកគេ​ ដែល​ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​សង​ប្រាក់កម្ចី​។ កម្មវិធី​ទូរស័ព្ទ CBC មាន​តួនាទី​ជំរុញ​ការ​រីកចម្រើន​ប្រកបដោយ​ស្ថេរភាព និង​ចីរភាព​តាមរយៈ​តម្លាភាព​។

​ដើម្បី​ធ្វើការ​ចុះឈ្មោះ អ្នកប្រើប្រាស់​អាច​ទាញយក​កម្មវិធី​នេះ​មក រួច​ធ្វើការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​ខ្លួន​ តា​មរយៈ​នីតិវិធី​ធម្មតា​មួយ​។ បន្ទាប់មក​ពួកគេ​អាច​ទទួល​បាន​នូវ​សេវាកម្ម​ជាច្រើន​របស់​កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ ដែល​រួមមាន “​របាយការណ៍​ខ្ញុំ​” ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច ស្នើសុំ​របាយការណ៍​ឥណទាន​របស់​ពួកគេ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង និង​ព្រមទាំង​តាមដាន​ប្រវត្តិ​ឥណទាន​របស់​ពួកគេ​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងអស់​ ផង​ដែរ​។ ជា​មួយ​នឹង​សេវាកម្ម “​តាមដាន​ឥណទាន​របស់ខ្ញុំ​” អ្នកប្រើប្រាស់​អាច​ទទួល​ការ​ជូនដំណឹង​ជា​សារ​តាម​ពេលវេលា​ជាក់ស្តែង​ទៅលើ​សកម្មភាព​ប្រាក់កម្ចី​របស់​ពួកគេ​ដូចជា ការ​ស្នើសុំ​ធ្វើ​ប្រាក់កម្ចី​ថ្មី ការ​ទូទាត់​ប្រាក់​ទាន់​ពេលវេលា និង​ការ​ខកខាន​នៃ​ការ​បង់​ប្រាក់​ជាដើម​។

​លើស​ពី​នេះ​ទៀត​ជាមួយ K-Score អ្នកប្រើប្រាស់​អាច​ធ្វើ​ការ​ត្រួតពិនិត្យ​ពិន្ទុ​ឥណទាន​របស់​ពួកគេ​បាន​ដោយផ្ទាល់ ដើម្បី​ជា​ភាពងាយ​ស្រួល ​សម្រាប់​ពួកគេ​ក្នុង​ការ​វាស់​សក្តានុភាព​នៃ​ហានិភ័យ​ឥណទាន និង​លទ្ធភាព​នៃ​ការ​មិន​បង់ប្រាក់​។ មុន​ពេល​ដែល​មាន​កម្ម​វិធី​ទូរស័ព្ទ​ដៃ CBC មានតែ​អ្នក​ឲ្យ​ខ្ចីប្រាក់​ប៉ុណ្ណោះ​ អាច​ទទួល​បាន​ព័ត៌មាន​អំពី​ពិន្ទុ​ឥណទាន​របស់​អ្នក​ខ្ចី​។ ​ជាមួយនឹង​ភាពងាយស្រួល​នៃ​ការប្រើប្រាស់ កម្មវិធី​ទូរស័ព្ទដៃ CBC សង្ឃឹមថា​អ្នកប្រើប្រាស់​នឹង​អាច​រក្សា​បាន​នូវ​សុវត្ថិភាព​ហិរញ្ញវត្ថុ និង​ទម្លាប់​ល្អ​ក្នុង​ការ​គ្រប់គ្រង​ឥណទាន ការរៀបចំ​ចាប់​យក​ឱកាស​នៃ​ហិរញ្ញវត្ថុ និង​បង្ហាញ​ពី​ឥណទាន​របស់​ខ្លួន ពង្រឹង​អំណាច​ក្នុង​ការ​ចរចា​របស់​ពួកគេ ខណៈ​ពេល​ដែល​មានការ​កែលម្អ​ភាព​ត្រឹមត្រូវ​នៃ​ព័ត៌មាន​ឥណទាន​របស់​ពួកគេ​តាមរយៈ​សេវាកម្ម​ដោះស្រាយ​ជម្លោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ កម្មវិធី​នេះ​ ក៏​ផ្តល់​ជូន​នូវ​សម្ភារៈ​សម្រាប់​សិក្សា និង​ធនធាន​ស្តីពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ព័ត៌មាន​ថ្មីៗ​ពី​ទីផ្សារ​ឥណទាន និង​និន្នាការ​ ដែល​កំពុង​មាន​ភាព​ពេញ​និយម​ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ផង​ដែរ​។

​អ្នកប្រើប្រាស់​ ដែល​មាន​សញ្ជាតិ​កម្ពុជា​ អាច​ទទួលបាន​របាយការណ៍​ឥណទាន​មួយ​ឆ្នាំ​មួយ​ដងដោយ​ឥតគិតថ្លៃ​។ សម្រាប់​របាយការណ៍​ឥណទាន និង​សេវាកម្ម​ជាវ​បន្ថែម​ផ្សេងទៀត​នឹង​តម្រូវ​ឲ្យ​មាន​ការទូទាត់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ប្រើ កាត​វី​សា (Visa) ម៉ា​ស្ទ័​រកា​ត (MasterCard), JCB, UnionPay ឬ កាត DCI​។ CBC ក៏​គ្រោង​នឹង​ដាក់​បញ្ចូល​សេវា​ទូទាត់​បាគង​ទៅ​ក្នុង​កម្មវិធី​ទូរស័ព្ទ​របស់​ពួកគេ​ ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​ស្ថាប័ន​ហិរញ្ញវត្ថុ​ជាច្រើន ជាមួយ​ការ​ទូទាត់​ប្រតិបត្តិការ​ជា​ប្រាក់​រៀល​។

​អំពី​ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី​(​ស៊ី​ប៊ី​ស៊ី​)

​ចាប់​តាំងពី​ឆ្នាំ ២០១២ ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី​ (CBC) បាន​ក្លាយ​ខ្លួន​ជា​អ្នក​នាំ​មុខ​គេ​ខាង​ផ្តល់​សេវាកម្ម​ផ្នែក ព័ត៌មាន​ហិរញ្ញវត្ថុ ដំណោះស្រាយ​វិភាគ និង​សេវាកម្ម​រាយការណ៍​ពី​ឥណទាន​ទៅដល់​ស្ថាប័ន​ហិរញ្ញវត្ថុ និង​អ្នកប្រើប្រាស់​ជាច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ CBC ជួយ​អតិថិជន​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ និង​អត្ថប្រយោជន៍​នៃ​ការសម្រេចចិត្ត​ធ្វើ​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​តាមរយៈ​ការ​ផ្តល់ជូន​ដំណោះស្រាយ​ជាច្រើន​ដូចជា​៖ របាយការណ៍​ឥណទាន​របស់​អតិថិជន របាយការណ៍​ឥណទាន​នៃ​ពាណិជ្ជកម្ម K-Score របាយការណ៍​វិភាគ​ទិន្នន័យ សេវាកម្ម​ត្រួតពិនិត្យ​ផលប័ត្រ សេវាកម្ម​ពិនិត្យ​ផលប័ត្រ និង​ដំណោះស្រាយ​តាម​តម្រូវការ​របស់​អតិថិជន​ផ្សេងៗ​ទៀត​។​

​ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនងៈ

[email protected]

+855 86 999 760

អត្ថបទ​ពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤២ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម