Connect with us

ព័ត៌មានជាតិ

សាលារៀននៅខេត្តរតនគិរី ត្រូវបានបើកឲ្យដំណើរការឡើងវិញ

បានផុស

នៅ

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានឲ្យដឹងថា ការបើកឲ្យដំណើរការសាលារៀនឡើងវិញ តាមគ្រឹះស្ថានសាធារណៈជាបណ្ដុំតូចៗ ក្នុងថ្នាក់ និងបន្តអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញក្នុងខេត្តរតនគិរី គឺបានធ្វើការណែនាំដល់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងស្រុក ឲ្យសហការជាមួយអភិបាល នៃគណៈអភិបាលក្រុងស្រុក ដើម្បីចុះពិនិត្យ និងវាយតម្លៃគ្រឹះស្ថានសិក្សាសាធារណៈ នៅតាមទីតាំង ដែលមានហានិភ័យទាប ដើម្បីកំណត់ឲ្យបានច្បាស់លាស់ នូវចំនួនគ្រឹះស្ថានសិក្សា ដែលអាចបើកដំណើរការបង្រៀន និងរៀនតាមបណ្ដុំតូចៗ ក្នុងថ្នាក់ ត្រូវរៀបចំឆ្លាស់វេនគ្នា ឫរៀនតាមបែបចម្រុះ ដែលមានចំនួនសិស្សតិចជាង ១៥នាក់ និងតំបន់ដែលមានហានិភ័យខ្ពស់។

ការបើកនេះ បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្ដីណែនាំ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានបើកឲ្យដំណើរការសាលារៀនឡើងវិញ តាមគ្រឹះស្ថានសាធារណៈ ជាបណ្ដុំតូចៗ ក្នុងថ្នាក់ និងបន្តអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ ដែលមានចំនួនសិស្សតិចជាង ១៥នាក់ ក្នុងមួយកម្រិតថ្នាក់ ជាដំណាក់កាលសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ខេត្តរតនគិរី។

លោក ខាត់ សាម៉ាល់ បានឲ្យដឹងបន្តថា ការអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ ឬអនុវត្តការសិក្សាពីចម្ងាយ ក្នុងខេត្តរតនគិរីមានដូចខាងក្រោម៖ 

១-ចំនួនគ្រឹះស្ថានសិក្សាសាធារណៈតាមក្រុងស្រុក ដែលអាចបើកដំណើរការបង្រៀន និងរៀនតាមបណ្ដុំតូចៗ ក្នុងថ្នាក់មានចំនួន ២០៩កន្លែង។ ក្នុងនោះបឋមសិក្សាមានចំនួន ១៨៨កន្លែង អនុវិទ្យាល័យមានចំនួន ៨កន្លែង និងវិទ្យាល័យមានចំនួន ១៣កន្លែង។

២-ចំនួនគ្រឹះស្ថានសិក្សាសាធារណៈតាមក្រុងស្រុក ដែលមានហានិភ័យខ្ពស់ ជាប់ជាមណ្ឌលព្យាបាល និងទីតាំងចាក់វ៉ាក់សាំង ត្រូវបន្តអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ ឬអនុវត្តការសិក្សាពីចម្ងាយ និងការចែកសន្លឹកកិច្ចការសិស្សតាមបណ្ដុំតូចៗ តាមខ្នងផ្ទះមានចំនួន ២២៧កន្លែង។ ក្នុងនោះមត្តេយ្យសិក្សារដ្ឋ និងមត្តេយ្យសិក្សាសហគមន៍ មានចំនួន ១៨៤កន្លែង បឋមសិក្សាមានចំនួន ៣៤កន្លែង អនុវិទ្យាល័យមានចំនួន ៤កន្លែង និងវិទ្យាល័យមានចំនួន ៥កន្លែង។

សូមជម្រាបថា គ្រឹះស្ថានសិក្សានានានៅក្នុងក្រុងបានលុង មិនទាន់បានអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញនោះទេ ដោយសារស្ថានភាពមិនទាន់ធូរស្រាល រដ្ឋបាលក្រុងបានលុង ស្នើសុំបន្តអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ និងចែកសន្លឹកកិច្ចការសិស្ស ជាបណ្ដុំតូចៗ តាមខ្នងផ្ទះ រហូតទាល់តែស្ថានភាពប្រសើរឡើងវិញ ដោយ​សារក្រុងបានលុងនៅជាតំបន់ ដែលមានហានិភ័យ ក្នុងការឆ្លងជំងឺកូវីដ-១៩ នៅឡើយ៕

អត្ថបទ៖ វុទ្ធឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៧ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

Sokha Hotels

ព័ត៌មានពេញនិយម