ព័ត៌មានជាតិ
ថៃចាប់ខ្លួនពលរដ្ឋខ្មែរ ២នាក់ ដែលលួចឆ្លងដែន និងកាប់ឈើក្នុងឧទ្យានជាតិ ខេត្តស៊ីសាកេត
ប្រជាពលរដ្ឋខ្មែរ ២នាក់ ត្រូវបានកម្លាំងអភិរក្សថៃចាប់ខ្លួន ខណ:ដែលពួកគេបានលួចឆ្លងដែន ចូលទៅក្នុងទឹកដីថៃ ដោយគ្មានការអនុញ្ញាត និងពាក់ព័ន្ធករណីកាប់ឈើគ្រញូងផងដែរ។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ខាងលិចឈៀងខាងជើង ភូមិសនថន ក្នុងឃុំសៅថុងឆៃ ស្រុកកាន់ថនឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ដោយកម្លាំងអភិរក្ស ប្រចាំតំបន់នោះ។
ប្រជាពលរដ្ឋខ្មែរទាំង ២នាក់នេះ មានឈ្មោះ ព្រុំ ភេទប្រុស អាយុ ៤៤ឆ្នាំ និងឈ្មោះ រ៉ាន់ ភេទប្រុស អាយុ ១៩ឆ្នាំ។ ដោយឡែកវត្ថុតាងដកហូតបាន រួមមាន៖ ឈើគ្រញូងចំនួន ៣ដុំ ពិលសម្រាប់ពាក់ក្បាលចំនួន២ និងការ៉ុងកែច្នៃ ធ្វើជាសាក់កាដូ សម្រាប់ស្ពាយចំនួន១។
ក្រោយការឃាត់ខ្លួន គឺនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ពលរដ្ឋខ្មែរទាំង ២នាក់ ត្រូវបានបញ្ជូនទៅ ខណ្ឌរដ្ឋបាលព្រៃឈើបឹងម្លូ ដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ