ព័ត៌មានជាតិ
វិវាទរវាងមន្ត្រីបសុពេទ្យនិងអាជីវករកាប់សាច់សត្វពពែត្រូវបានដោះស្រាយបញ្ចប់
វិវាទវាងមន្ត្រីបសុពេទ្យខេត្តកណ្តាល និងអាជីវករប្រឡេះសាច់សត្វពពែ ដែលបានផ្ទុះពេញហ្វេប៊ុកនាពេលថ្មីៗនេះ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរហើយ ក្រោយមានការសម្របសម្រួលពីលោកអភិបាលខេត្តកណ្តាលរួចមក។
គួរបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៦ព្រឹក នៅចំណុចភូមិ ព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល មានការឃាត់សួររបស់មន្ត្រីបសុពេទ្យខេត្តកណ្តាល ទៅលើបងប្អូនប្រជាពលរដ្ឋដែលបានដឹកជញ្ជូនសាច់សត្វពពែចំនួន១៧គីឡូក្រាមដែលការណ៍នេះបានបណ្តាលឱ្យមានការឈ្លោះប្រកែកគ្នារហូតដល់មានការបង្ហោះហ្វេសប៊ុកទៅក្នុងផេកសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បង្កើតឲ្យដល់មានការខមិនវែកញែក មានខុស មានត្រូវទៅលើគូភាគីទាំងពីរជាច្រើននៅតាមបណ្តាញផ្សព្វផ្សាយសង្គម ពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាយ៉ាងផុលផុស។
ថ្លែងក្នុងឱកាសចុះដោះស្រាយករណីការឃាត់សួរការដឹកជញ្ជូនសាច់សត្វពពែ ដោយគ្មានលិខិតអនុញ្ញាតិរបស់បងប្អូនខ្មែរឥស្លាមចំនួន២៨គ្រួសារ នៅចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឭ ខេត្តកណ្តាល នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាស្រុកពញ៉ាឮ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ជាទូទៅការកាប់សាច់ជាលក្ខណៈគ្រួសារដើម្បីធ្វើជាម្ហូបអាហារគឺមិនមានការហាមឃាត់ឃាំងនោះទេ ប៉ុន្តែករណីនេះ ជាការកាប់សត្វលក់ជាលក្ខណៈអាជីវកម្ម ការធ្វើអាជីវកម្មលក់ដូរ និងកាប់សាច់ធ្វើម្ហូបអាហារហូបជាលក្ខណៈគ្រួសារ គឺខុសគ្នា។
ក្រោយការសម្របសម្រួលម្ចាស់សត្តឃាតដ្ឋានបានយល់ព្រមឯកភាពយកតម្លៃ៤,០០០រៀល ក្នុងការសំឡេះសត្វពពែ០១ក្បាល ដោយមានអុសប្រកបដោយអនាម័យត្រឹមត្រូវ ក្នុងរយៈពេល០១ឆ្នាំតំបូង និងសុំឡើងតម្លៃ៥,០០០រៀល ក្នុង០១ក្បាល នៅឆ្នាំទី២ ទី៣ និងស្នើសុំលើកលែងតម្លៃសេវាកម្មត្រួតពិនិត្យអនាម័យសាច់តាមរយៈរដ្ឋបាលខេត្តកណ្តាល។
ចំពោះសំណើរនេះ លោកអភិបាលខេត្ត នឹងធ្វើរបាយការណ៍ជូន លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគោរពស្នើសុំគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រីដើម្បីពិចារណាលើការលើកលែងចំពោះសំណូមពរខាងលើ ជូនបងប្អូនប្រជាពលរដ្ឋ។
ចំណែកក្រុមមន្ត្រីសមត្ថកិច្ចអនុវត្តច្បាប់ដែលបានប្រើប្រាស់ពាក្យសំដីមិនសមរម្យទៅលើប្រជាពលរដ្ឋនាថ្ងៃនោះ បានសូមសំដែងនូវការសោកស្តាយ និងសូមអភ័យទោសចំពោះពាក្យសំដីលើសលស់ ទៅលើបងប្អូនប្រជាពលរដ្ឋ និងបានសន្យាចំពោះមុខថ្នាក់ដឹកនាំគ្រប់រូប គ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋដោយសន្យាឈប់ប្រព្រឹត្តទង្វើបែបនេះតទៅទៀត ដោយសូមកែសម្រួលឥរិយាបទក្នុងការ និយាយស្តី និងទង្វើរឲ្យបានល្អប្រសើរសក្ដិសមជាមន្ត្រីបម្រើប្រជាពលរដ្ឋយ៉ាងពិតប្រាកដរបស់សម្តេចតេជោ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ក្នុងឱកាសចុះសម្របសម្រួលនេះដែរ លោកអភិបាលខេត្តកណ្ដាលបានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវតែចេះប្រើប្រាស់ពាក្យសំដីល្អសមរម្យទៅចំពោះប្រជាជន ព្រមទាំងមានការសម្របសម្រួលផ្លូវចិត្តទាំងមន្ត្រី និងប្រជាពលរដ្ឋផងដែរ ខណ:ដែលលោកអភិបាលខេត្តស្នើសុំឲ្យមានការយោគយល់អធ្យាស្រ័យគ្នាចំពោះភាពលើសលួសនាពេលកន្លងមកដោយសហការគ្នា គោរពស្រលាញ់រាប់អានគ្នាក្នុងនាមខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ