Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ឲ្យ​សិក្សា​​ពង្រាយ​បង្គោល​ទូរសព្ទ​​គ្រប់ឃុំ​ទាំងអស់​​​

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍​បាន​ថ្លែង​ថ្មីៗ​នេះ ឲ្យ​សិក្សា​ពីការពង្រាយ​បង្គោល​អង់តែន​ទូរសព្ទ​នៅ​គ្រប់​ឃុំ​ទាំង​អស់​។

លោក​ ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ បាន​ថ្លែង​ក្នុង​ពេលប្រជុំ​ជាមួយ​​ប្រតិភូ​សមាគមបច្ចេកវិទ្យា​ឌីជីថល​តាម​អនឡាញកាលពីពេល​ថ្មីៗ​នេះ​​ថា ការពង្រាយ​ដាក់បង្គោលអង់តែនទូរសព្ទនៅគ្រប់ឃុំ ដើម្បីប្រែក្លាយប្រទេស​កម្ពុជា​​ឲ្យក្លាយទៅជាប្រទេស​ឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​រដ្ឋមន្រ្តី​ថ្មី​ក្រសួង​ប្រៃសណីយ​និងទូរគមនាគមន៍ដែល​ឡើង​កាន់ការងារ​ជំនួន​ឯកឧត្តម​ត្រាំ អុីវតឹក បាន​ដាក់​​ការងារ​ចាំបាច់ជាអាទិភាពមួយ​​ក្នុង​ចំណោមការងារ​អាទិភាព​ផ្សេង​ទៀត​​ គឺ​ការ​ដាក់​ឲ្យ​ដំណើរការ​​ប្រព័ន្ធ​វាស់​ស្ទង់​គុណភាព​សេវា​ទូរគមនាគមន៍​​នៅ​តាម​តំបន់​ដែល​បញ្ហា​ពាក់ព័ន្ធគុណភាពសេវា ដែល​ត្រូវ​មាន​វិធានការ​តម្រូវ​ឲ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​វិនិយោគ លើ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​បន្ថែម។

បើ​តាម​លោករដ្ឋមន្រ្តី ក្នុងឆ្នាំ២០២៧ អ៊ិនធឺណែតទាំងអស់ ត្រូវតែទៅដល់គ្រប់ឃុំទាំងអស់។ ក្រសួងកំពុងតែសិក្សាអំពីការតបណ្ដាញខ្សែកាប ពីស្រុកទៅឃុំ ក្នុងខេត្ដចំនួន៦ នៃប្រទេសកម្ពុជា ហើយគ្រោងនឹងរួចរាល់ នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

ស្របតាមកំណើននៃការប្រើប្រាស់ ទូរសព្ទឆ្លាតវៃ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការផ្លាស់ប្តូរបែបឌីជីថល បានក្លាយជាទិសដៅសំខាន់មួយ នៃគោលនយោបាយរបស់​រដ្ឋាភិបាល​កម្ពុជា ខណៈពេលដែលប្រទេសជាច្រើន​កំពុងខិតខំសម្របខ្លួន ទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម