ព័ត៌មានជាតិ
ខេត្តឧត្ដរមានជ័យបើកដំណើរការ ជាង១០០សាលារៀនឡើងវិញ នៅជំហានទី១
ខេត្តឧត្ដរមានជ័យបើកដំណើរការសាលារៀនឡើងវិញជាង ១០០ សាលាជាជំហានទី១ ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
ថ្លែងនៅក្នុងការចុះពិនិត្យមើលដំណើរការបង្រៀន និងរៀនជាបណ្ដុំនៅថ្ងៃទី២០ ខែកញ្ញានេះ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យបានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានចាប់ផ្តើមបើកឱ្យដំណើរការ ការបង្រៀន និងរៀនជាបណ្ដុំឡើងវិញនៅតាមគ្រឹះស្ថានសិក្សាសាធារណៈរដ្ឋមួយចំនួន ដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមសាលារៀន បន្ទាប់ពីផ្អាកការសិក្សាមួយរយៈដោយស្ថានភាពចម្លងរាតត្បាតពីសំណាក់ជំងឺកូវីដ-១៩។
លោកអភិបាលខេត្តបានបន្តថា សម្រាប់ជំហានទី១នេះ មានសាលារៀនសរុបចំនួន ១០៩ សាលា ក្នុងចំណោមសាលារដ្ឋសរុបចំនួន ២៥៧ សាលាដែលមានហានិភ័យទាប ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោកអភិបាលខេត្តបានមានប្រសាសន៍ផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ និងស្តាប់តាមដំបូន្មានលោកគ្រូអ្នកគ្រូ ជាពិសេសត្រូវថែរក្សាអនាម័យជាប្រចាំ ដោយពាក់ម៉ាស់ លាងដៃជាមួយអាល់កុល ឬ ជែល ការរក្សាគម្លាតសុវត្ថិភាពពីគ្នា និងហាមជួបជុំគ្នាជាក្រុម ដែលនាំឱ្យមានការឆ្លងមេរោគកូវីដ-១៩ ដោយប្រការណាមួយ។
លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា ការបើកឱ្យដំណើរការសាលានេះដែរ ត្រូវបានអនុវត្តន៍តាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) រួមមាន ការរក្សាគម្លាត លាងសម្អាតបន្ទប់រៀន បន្ទប់ទឹក ការរៀបចំកន្លែងលាងដៃ មានសាប៊ូ អាល់កុល ឬជែល ការត្រៀមម៉ាស៊ីនវាស់កំដៅ ម៉ាស់ ការរៀបចំបន្ទប់សម្រាប់សង្គ្រោះបឋម និងអ្នកប្រចាំការ។
ទន្ទឹមគ្នានេះ សាលារៀនត្រូវរៀបចំគណៈកម្មការសុខភាព រៀបចំក្រុមប្រឹក្សាកុមារ និងយុវជន ដើម្បីជួយសម្រួលក្នុងការវាស់កំដៅ និងបាញ់អាល់កុល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងរក្សាសុវត្ថិភាពសិក្សា របស់សិស្សានុសិស្សលោកគ្រូអ្នកគ្រូ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមានរាជធានីខេត្តចំនួន១៣ហើយបានបើកដំណើរការសាកល្បងសាលារៀនឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈដោយសារការរារត្បាតនៃជំងឺកូវីដ-១៩។ រាជធានីខេត្តទាំង១៣ដែលបានបើកដំណើរការសាលាឡើងវិញក្នុងខែកញ្ញានេះរួមមាន ខេត្តព្រះសីហនុបើកនៅថ្ងៃទី១៣ រាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិសាត់ ប៉ៃលិន និងបន្ទាយមានជ័យ បើកនៅថ្ងៃទី១៥ តាកែវ កោះកុង កំពង់ធំ ឧត្តរមានជ័យ រតនគីរី ឧត្តរមានជ័យ និងកំពង់ចាម បើកនៅថ្ងៃទី២០ និងខេត្តស្វាយរៀង គ្រោងបើកនៅថ្ងៃទី២៧ ដើមសប្តាហ៍ក្រោយ។ ចំណែកខេត្តផ្សេងៗទៀតនៅមិនទាន់កំណត់ថ្ងៃបើកនៅឡើយទេ ដោយសារសាលាជាប់ធ្វើជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក