ព័ត៌មានជាតិ
បើកឲ្យហោះហើរលើកដំបូង ព្រលានយន្តហោះថ្មីខេត្តកោះកុងនៅចុងឆ្នាំនេះ
មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិល បានបញ្ជាក់ពីការត្រៀមឲ្យដំណើរការសាកល្បងហោះហើរជាលើកដំបូងនៅព្រលានយន្តហោះថ្មីតារាសាគរ ដែលបញ្ចប់ការសាងសង់នៅអំឡុងខែតុលានេះ។
ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹង ក្រោយពេលតំណាងក្រុមហ៊ុនបានចូលជួបពិភាក្សាការងារកាលពីព្រឹកមិញនេះ។
បើតាមតំណាងក្រុមហ៊ុនបានបញ្ជាក់ថា ព្រលានយន្តហោះតារាសាគរនឹងបញ្ចប់ការសាងសង់នៅក្នុងខែតុលានេះ។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងត្រៀមបើកដំណើរការសាកល្បងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានឯកភាពក្នុងការត្រៀមបញ្ចប់ការសាងសង់ និងការដាក់ឱ្យដំណើរការសាកល្បងស្របតាមលក្ខណៈបច្ចេកទេស។ ចំពោះការសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងត្រូវធ្វើនៅពេលក្រោយតាមពេលវេលាសមស្របណាមួយ។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ អភិវឌ្ឍដោយក្រុមហ៊ុនចិនឈ្មោះ Tianjin Union Development Group(UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចសរុបរាប់ទាំងព្រលានយន្ដហោះ និងការអភិវឌ្ឍតំបន់ផ្សេងៗទៀតដល់ទៅ៤ម៉ឺន៥ពាន់ហិកតា នៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ក្បែរឈូងសមុទ្រថៃ។
ការសាងសង់ព្រលានយន្ដហោះតារាសាគរ នៅដំណាក់កាលទី១ បានចំណាយថវិកាប្រមាណ ៣៥០លានដុល្លារ នៅលើផ្ទៃដីជាង២១៨ហិកតា។ អាកាសយានដ្ឋាននេះ មានសមត្ថភាពអាចផ្ទុកយន្តហោះធុន Boeing 777 និងAirbus A34០ ដែលជាប្រភេទយន្តហោះខ្នាតធំ ។ ដោយឡែកក្នុងដំណាក់កាលទី២និងទី៣ គឺត្រូវរង់ចាំមើលកំណើនពី១០ទៅ១៥ឆ្នាំបន្ថែមទៀតថាតើមានតម្រូវការប៉ុណ្ណា បើសិនមានតម្រូវការបន្ថែមក្រុមហ៊ុននឹងពង្រីកបន្ថែមទៀត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន