ព័ត៌មានជាតិ
គ.ស.ច.គ. ដាក់ចេញវិធានការបន្ថែមដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានដាក់ចេញនូវវិធានការបន្ថែមដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅទូទាំងប្រទេស ឱ្យកាន់តែថយចុះបន្ថែមទៀត។

លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសារធារណការ និងដឹកជញ្ជូន តំណាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ស.ច.គ. បានឱ្យដឹងនៅក្នុងកិច្ចប្រជុំ បូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១នៅថ្ងៃទី២១ ខែកញ្ញា នេះថា ទិសដៅសំខាន់ៗសម្រាប់ឆមាសទី២ ឆ្នាំ២០២១ គ.ស.ច.គ. បានដាក់ចេញនូវវិធានការ និងទិសដៅមួយចំនួនដើម្បីកាត់បន្ថយអត្រាគ្រោះចរាចរណ៍ឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងនោះរួមមានបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែកស្ទីកយ័រចំណាំងផ្លាត និងមួកសុវត្ថិភាពដល់អ្នកបើកបរទោចក្រយានយន្ត បន្តសិក្សាត្រួតពិនិត្យតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់ និងកែលម្អទីតាំងទាំងនោះ បំពាក់កាមេរ៉ាសុវត្ថិភាព និងផ្លាកសញ្ញាចរាចរណ៍។
លោកបានបន្តថា ទន្ទឹមនឹងនេះ គ.ស.ច.គ. កំពុងនឹងសិក្សា និងរៀបចំវិធានការ បំពាក់ប្រព័ន្ធ GPS តាមដាន លើរថយន្តដឹកទំនិញ និងជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវដែក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការខូចខាតផ្លូវថ្នល់ ព្រមទាំងសហការជាមួយអនុគណៈកម្មការទី២ ក្នុងការត្រួតពិនិត្យយានយន្តដែលផុតសុពលភាពឈៀក បន្តជួសជុល ថែទាំ និងអភិវឌ្ឍផ្លូវស្ពាន ដើម្បីធានានិរន្តរភាព និងលើកកម្ពស់ប្រសិទ្ធភាពចរាចរណ៍ដឹកជញ្ជូន ដើម្បីកំណើនសេដ្ឋកិច្ច និងសង្គម។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ តាមប្រព័ន្ធវីដេអូ (ZOOM) សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានគាំទ្រ និងឯកភាពចំពោះទិសដៅឆមាសទី២ ដែលបានដាក់ចេញដោយ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និងស្នើឱ្យមានយន្ដការពាក់ព័ន្ធគ្រប់ថ្នាក់ យកចិត្តទុកដាក់បន្ថែមលើកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ អនុគណៈកម្មការទី១ ត្រូវយកចិត្តទុកដាក់ថែមទៀតក្នុងការបំពាក់ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ ដើម្បីធានាឱ្យផ្លូវថ្នល់មានសុវត្ថិភាព និងត្រូវបន្តគាំទ្រដល់ការបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនអចល័តនៅតាមផ្លូវជាតិនានា តាមរយៈការបញ្ចូលគម្រោងបំពាក់នេះទៅក្នុងគម្រោងកសាង ឬជួសជុលផ្លូវ។

សម្តេចបានរំលឹកថា កិច្ចខិតខំប្រឹងប្រែងរបស់យន្តការពាក់ព័ន្ធ ដោយបានចាត់តាំងអនុវត្តនូវយុទ្ធសាស្ត្រ និងផែនការរបស់ គ.ស.ច.គ. ប្រកបដោយភាពទន់ភ្លន់ តែម៉ឺងម៉ាត់ មានភាពរស់រវើក និងមានស្មារតីទទួលខុសត្រូវខ្ពស់ មានការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ជាពិសេសនោះ មានការចូលរួមពីបណ្ដាប្រទេស អង្គការជាតិ និងអន្តរជាតិ ក្នុងការផ្ដល់ជំនួយបច្ចេកទេស និងសម្ភារៈ លើវិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានអានរបាយការណ៍ថា ក្នុងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១.២៦១លើក (យប់៥៤%) បណ្តាលឱ្យស្លាប់ ៧០៩នាក់ និងរបួស ១.៧៩២នាក់ (ធ្ងន់១.០៤៦នាក់)។ មូលហេតុបង្កគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន ៣៤% បើកបរមិនគោរពសិទ្ធិ ២៣% មិនប្រកាន់ស្តាំ ១៦% វ៉ាជែង ៨% បត់ ៩% កត្តាយានយន្ត ៣% ស្រវឹង ៣% និងងងុយ ១%។

លោកស្រីបានបន្តថា ក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៣៥៨លើក ស្មើ ២២% (១២៦១/១៦១៩លើក) ចំនួនអ្នកស្លាប់ថយចុះ ១៥២នាក់ ស្មើ១៨% (៧០៩/៨៦១នាក់) និងចំនួនអ្នករបួសថយចុះ ៦៥៧នាក់ ស្មើ ២៧% (១៧៩២/២៤៤៩នាក់)៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច