ព័ត៌មានជាតិ
ចៅក្រមស៊ើបសួរចេញដីកាបញ្ឈប់តាមចាប់ខ្លួនលោកបណ្ឌិត សេង សារី ជាផ្លូវការ
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល នៅថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញដីកាបញ្ឈប់ការតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី ជាផ្លូវការហើយក្រោយពីមានការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ។
ដីកាបញ្ឈប់ឲ្យតាមចាប់ខ្លួនរបស់លោក ញឹម ពិសាល បានបញ្ជាក់ថា លោក សេង សារី ត្រូវបានចោទប្រកាន់ពីបទ “រួមគំនិតក្បត់ និងញុះញង់បង្កឲ្យមាន ភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម” ប្រព្រឹត្តនៅកម្ពុជា កាលពីថ្ងៃ១៧.២០ និង២១ ខែកក្កដា ឆ្នាំ២០២១ និងអំឡុងពេលបន្តបន្ទាប់បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ”។
បើតាមដីកាបញ្ជាក់ថា “សម្រេចលើកលែងការចោទប្រកាន់លើជនត្រូវចោទឈ្មោះ សេង សារី (សាស្ត្រាចារ្យនៅសកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ និងជាអ្នកស្រាវជ្រាវ និងឃ្លាំមើលការអភិវឌ្ឍ សង្គម) កើតថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៧៩ នៅភូមិស្តៅ ឃុំស្តៅ ខេត្តបាត់ដំបង”។
សូមបញ្ជាក់ថា កាលពីថ្ងៃ២០ កញ្ញា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យស្ថាប័នតុលាការពិចារណាបញ្ឈប់តាមចាប់ខ្លួនលោក បណ្ឌិត សេង សារី ហើយការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចបានស្តាប់ហេតុផល លោកបណ្ឌិត ក្នុងកិច្ចសម្ភាសន៍ ជាមួយសារព័ត៌មាន ខេមបូឌាដេលី ដែលលោកបានបកស្រាយពីគោលបំណង នៃការវិភាគអំពីសេនារីយោ៦ចំណុច កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ អំពីគម្រោងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ របស់លោក សម រង្ស៊ី៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី