ព័ត៌មានជាតិ
បើកយុទ្ធនាការចាក់វា៉ក់សាំងដូសជំរុញ កុំភ្លេចយកឯកសារពីរនេះទៅជាមួយ
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានប្រកាសពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនដល់ក្រុមគោលដៅនៅរាជធានីខេត្តចំនួន ៤ មានរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។
សេចក្តីជូនដំណឹងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបានបញ្ជាក់ថា ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយកំពុងរស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និង ខេត្តកោះកុង ដែលបានចាក់វ៉ាក់សាំងកូដ-១៩ រួច ហើយមានគម្លាតចាប់ពី៤ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ឬគ្រប់ដូស អាចទៅចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលរដ្ឋបាលរាជធានី-ខេត្តទាំង៤ នឹងចេញសេចក្តីជូនព័ត៌មានពីទីតាំងនៃការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១១ ជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកសារត្រូវភ្ជាប់ជាមួយនៅពេលទៅចាក់វ៉ាក់សាំងដូសជំរុញ ចំពោះអ្នកដែលត្រូវចាក់វ៉ាក់សាំងដូសជំរុញ មានដូចខាងក្រោម៖
– ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១។
បន្ទាប់ពីការបើកយុទ្ធនាការនៅតាមខេត្តគោលដៅកាលបរិច្ឆេទចំនួន ៤ នឹងបន្តបើកយុទ្ធនាការនៅតាមបណ្តាខេត្តគោលដៅផ្សេងទៀតជាបន្តបន្ទាប់ សម្រាប់ប្រជាពលរដ្ឋគោលដៅដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច និងមានគម្លាតរយៈពេល ៤ ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងកូដ-១៩ ដូសទី២ ឬគ្រប់ដូស។
សូមអានសេចក្តីជូនដំណឹងលម្អិតខេត្តគោលដៅផ្សេងទៀត ដែលនឹងបើកយុទ្ធនការចាក់វ៉ាក់សាំងដូសជំរុញ៖
![](https://www.kampucheathmey.com/wp-content/uploads/2021/09/សេចក្តីជូនដំណឹង_ស្តីពីការចាក់វ៉ាក់សាំងកូវីដ_១៩_សុីណូវ៉ាក់_ដូសជំរុញ-page-001-723x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/សេចក្តីជូនដំណឹង_ស្តីពីការចាក់វ៉ាក់សាំងកូវីដ_១៩_សុីណូវ៉ាក់_ដូសជំរុញ-page-002-723x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/សេចក្តីជូនដំណឹង_ស្តីពីការចាក់វ៉ាក់សាំងកូវីដ_១៩_សុីណូវ៉ាក់_ដូសជំរុញ-page-003-723x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/សេចក្តីជូនដំណឹង_ស្តីពីការចាក់វ៉ាក់សាំងកូវីដ_១៩_សុីណូវ៉ាក់_ដូសជំរុញ-page-004-723x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/សេចក្តីជូនដំណឹង_ស្តីពីការចាក់វ៉ាក់សាំងកូវីដ_១៩_សុីណូវ៉ាក់_ដូសជំរុញ-page-005-723x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត