Connect with us

ព័ត៌មានជាតិ

ខេត្ត​ក្រចេះ​សេសសល់​​ប្រាសាទ​បុរាណ​តែ​ពីរ មួយ​នៅ​កណ្តាលព្រៃ​ពិបាកធ្វើ​ដំណើរទៅដល់

បានផុស

នៅ

ខេត្ត​ក្រចេះ​ជា​អតីត​រាជធានី​បុរាណ​មួយ មិន​មាន​សេសសល់​សំណង់​ប្រាសាទ​បុរាណ​ច្រើននោះ​ទេ។

លោក ទេព វាសនា ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​ក្រចេះ​បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា អតីត​រាជធានី​​​​​ចេនឡា​ដីគោក​នេះ​ នៅ​សេសសល់ប្រាសាទ​បុរាណ​តែ​ពីរដែល​នៅ​រូបរាង​ ក្រៅ​ពី​នេះ​​បាក់បែក​អស់ហើយ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រាសាទព្រះធាតុក្វាន់ពីរ

លោក​បន្ត​ថា ប្រាសាទ​ព្រះធាតុ​ក្វាន់​ពីរ ឬ​ក្វាន់​ពីរ ជា​ប្រាសាទ​មួយ​ដែល​​នៅ​​សល់​រូបរាង​ល្អ​ច្រើន បើ​ធៀប​នឹង​ប្រាសាទ​ដែល​នៅ​សេសសល់​តិច​តួច​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រាសាទ​សង់​ពី​ឥដ្ឋ​នេះ មានក្បូរក្បាច់រចនាល្អ មានសិលាចារឹកដែលបន្សល់ទុកនៅប្រាសាទផងដែរ។

ដោយ​ឡែកប្រាសាទ​បន្ទាយសៀម ដែល​រកឃើញ​នៅ​តំបន់​​ព្រៃឡង់​ តួប្រាសាទ​ខូចខាត​ស្ទើរ​ទាំង​ស្រុង​​នៅតែ​ប្រាង្គ​តិច​តួច ហើយស្ថានភាពផ្លូវ​​ពិបាក​ធ្វើដំណើរ​ទៅដល់​។

ក្រៅ​ពី​ប្រាសាទព្រះធាតុ​​ក្វាន់​ពីរ ឬក្វាន់ពីរ និង​​ប្រាសាទ​បន្ទាយសៀម​ ចំណែក​​​ប្រាសាទ​ល្បើក​ស្រុត​ ​គឺ​មានតែ​គ្រឹះមិន​អាច​ហៅ​ជា​ប្រាសាទទៀត​​នោះ​ទេ។

​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​សិលាចារឹក​នៅ​ប្រាសាទ​ព្រះ​ធាតុក្វាន់​ពីរ​ ដែល​​ពិពណ៌នា​ពី​ការ​កសាង​ព្រះសិវៈ​លិង្គថ្ម​មួយ​ឈ្មោះ ស្រីបុសករេស្វរៈ ​នៅឆ្នាំ៧១៦នៃគ្រិស្តសករាជ។ ប្រាសាទ​នេះ​ស្ថិតក្នុងរចនាបថកំពង់ព្រះ ព្រមទាំងមានលក្ខណៈពិសេសប្លែកពីប្រាសាទដទៃនាសម័យអង្គរ។ ការសាងសង់ ផ្ដែរ សសរពេជ្រ សសរផ្អោប ទ្វារបញ្ឆោត ហោរជាង ក្បាច់ចម្លាក់តុបតែងលម្អយ៉ាងប្រណិត ព្រមទាំងលើកទំនប់ដើម្បីធ្វើជាកំពែងព័ទ្ធជុំវិញប្រាសាទថែមទៀត។

មានទីតាំង​នៅ​ក្នុង​ភូមិ​១០៥ ឃុំ​ថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បី​ទៅ​ដល់​អ្នក​ទេសចរ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​រថយន្ត ឬ​ម៉ូតូ​ ពី​ទីរួម​ខេត្ត​ដល់​ទីប្រជុំជន​ភូមិ១០៥​ ចម្ងាយ​៤៧​គ.ម រួច​បន្ត​ដំណើរ​ជាង​៣គ.ម ​តាម​ម៉ូតូ​ព្រោះ​ឡាន​ធម្មតា​ មិន​អាច​បើក​ចូល​បាន​នោះ​ទេ​ បន្ទាប់​មក​​ត្រូវ​ដើរ​ប្រហែល១គ.ម ទៀត ទើប​ដល់​ទីតាំង​ប្រាសាទ៕​

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៦ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

Sokha Hotels

ព័ត៌មានពេញនិយម