Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិថៃ ៥នាក់ ដែលចាញ់បោកមេខ្យល់ នាំមកធ្វើការនៅក្នុងប្រទេសកម្ពុជា

បានផុស

នៅ

ជនជាតិថៃ ដែលសុទ្ធសឹងជាយុវវ័យ៥នាក់ ត្រូវតម្រួតការពារព្រំដែនថៃលេខ ១២ សហការជាមួយកម្លាំងទាហានឈុតខ្មៅការពារព្រំដែន ធ្វើការឃាត់ខ្លួននៅក្បែខ្សែបន្ទាត់ព្រំដែន ថៃ-កម្ពុជា ខណៈដែលពួកគេ​កំពុង​លួច​ឆ្លងដែន ត្រឡប់​ចូលទៅ​ក្នុងប្រទេស​ខ្លួន​វិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការឃាត់ខ្លួន​នេះ​ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៩ និង៣០ នាទី​ព្រឹកកាល​ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២១ ត្រង់ចំណុច លើ​កំណាត់​ផ្លូវ​សិរី​ភិន ក្នុងភូមិ​១ ឃុំ​ណូន​ម៉ាក​ម៉ុ​ន ស្រុក​គោក​ខ្យូ​ង ខេត្ត​ស្រះកែវ ប្រទេស​ថៃ ខណៈដែល​ពួកគេ​បានធ្វើ​ដំណើរ ផុតពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ទៅហើយ និង ស្រប​ពេលដែល​ប្រទេស​មានការ​រឹតបន្តឹង ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ផង​នោះ ។​

​ក្រោយពេល​ឃាត់ខ្លួន ពួកគេបាន​អះអាងថា ការ​លប​ឆ្លងដែន​ត្រឡប់​ចូលមក​ស្រុកកំណើត​វិញ​នេះ គឺ​ដោយសារ​ពួកគេ​ចាញ់បោក​មេខ្យល់​ ដែល​បាន​នាំទៅ​ធ្វើការ​នៅក្នុង​វេ​ប​សាយ​ល្បែងភ្នាល់ ក្នុង​កាស៊ីណូ​អន​ឡាញ នា​ក្រុង​ប៉ោយប៉ែត ដោយ​គេ​ប្រាប់ថា ពេលទៅដល់​ទីនោះ​ក្រុមហ៊ុន​នឹង​ជួយ​គ្រប់យ៉ាង​ទាំង​ការហូបចុក និង​ការ​ស្នាក់នៅ ប៉ុន្តែ​ពេល​ទៅ​ផ្ទា​ល់វា​មិន​ដូច​ពាក្យសន្យា ទើប​ពួកគេ​សម្រេច​ត្រឡប់​ចូលទៅ​ប្រទេស​ថៃ​វិញ​តាម​ច្រករបៀង ប៉ុន្តែ​មិនទាន់បាន​ទៅដល់​ផ្ទះ​ផង​ក៏ត្រូវ​ចាប់ខ្លួន​។​

​ក្រុម​យុវវ័យ​ថៃ​ទាំង​៥​នាក់ ដែល​ក្នុងនោះ​មាន​ប្រុស​២ ស្រី​៣ បាន​បន្តថា ពួកគេ​រស់នៅក្នុង​ខេត្ត​ស្រះកែវ​ទាំងអស់គ្នា ដោយ​ចង់រក​ការងារ​ធ្វើ តែ​មិនបាន​ដូច​បំណង ត្រូវ​ចាញ់បោក​មេខ្យល់​ទៀត ។ បើទោះបី​ជាមាន​ការវិល​ត្រឡប់​ចូល​ទឹកដី​ថៃ​វិញ​ក៏ដោយ ក៏​សមត្ថកិច្ច​បានលើកឡើង​ថា ត្រូវតែ​ខុស​នឹង​ច្បាប់ ព្រោះ​ពួកគេ​មិនបាន​ចេញ​-​ចូល​តាម​ច្រក​ត្រឹមត្រូវ​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ ដោយ​បច្ចុប្បន្ន​ជនជាតិ​ថៃ​ទាំង​៥​នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​តម្រួត​ស្រុក​គោក​ខ្យូ​ង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១១ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម