ព័ត៌មានជាតិ
សេដ្ឋីលំដាប់ប្រទេស អ្នកឧកញ៉ា គិត ម៉េង ក្រើនរំលឹកដល់យុវជន កុំភ្លេចប្រពៃណី
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group បានផ្ញើសារដាស់តឿនដល់យុវជន ក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីជាអត្តសញ្ញាណជាតិ និងជាមូលដ្ឋានសម្រាប់ផ្តល់សុភមង្គលក្នុងការរស់នៅ។
ខណៈថ្ងៃនេះគឺជាថ្ងៃដំបូងនៃពិធីបុណ្យកាន់បិណ្ឌ សេដ្ឋីលំដាប់ប្រទេសនេះក៏បានលើកឡើងជាចម្ងល់ តើវប្បធម៌និងប្រពៃណីគឺជាអ្វី? ហេតុអ្វីបានជាការគោរពប្រតិបត្តិឱ្យបានតឹងរុឹងនូវវប្បធម៌និងប្រពៃណីតំណាងឱ្យអត្តសញ្ញាណជាតិ?
អ្នកឧកញ៉ាបានបញ្ជាក់ថា រាល់ទំនៀមទម្លាប់មានប្រភព និងរឿងដំណាលជាច្រើន។ ពិធីបុណ្យសាសនារបស់ប្រជាជនកម្ពុជាដ៏ធំបំផុត គឺភ្ជុំបិណ្ឌក៏មានប្រវត្តិដ៏គួរឱ្យស្ញប់ស្ញែងដែរ។ ថ្ងៃនេះគឺជាថ្ងៃដំបូងនៃពិធីបុណ្យកាន់បិណ្ឌ។ ពិធីបុណ្យភ្ជុំបិណ្ឌមានរយ:ពេល១៥ថ្ងៃ តាមប្រពៃណីជាតិ។ ការប្រកាន់ខ្ជាប់ក្នុងការប្រារព្ធពិធីបុណ្យនេះមានតម្លៃផងដែរ ដើម្បីរំលឹកដល់យុវជនជំនាន់ក្រោយ ក៏ដូចជាជនបរទេសដែលរស់នៅកម្ពុជាអំពីសារៈសំខាន់នៃបុណ្យភ្ជុំបិណ្ឌនិងអត្ថន័យរបស់ពិធីនេះ។

អ្នកឧកញ៉ាបានលើកបញ្ជាក់ពីនិយមន័យនៃពាក្យភ្ជុំបិណ្ឌ បានមកពី“ ភ្ជុំ” ដែលមានន័យថាការប្រមូលផ្តុំ ឬការជួបប្រជុំ ចំណែកឯពាក្យ “ បិណ្ឌ” សំដៅលើដុំបាយ។ ដូច្នេះពាក្យនេះសំដៅយ៉ាងងាយស្រួលថាជា “ការជួបជុំ ឬការប្រមូលផ្តុំដុំបាយ” (ការពូតដុំបាយជាដុំៗ ដែលភាសាខ្មែរយើង ហៅថា “បាយបិណ្ឌ”)។
ក្នុងនាមជាជនជាតិខ្មែរម្នាក់ ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីដ៏សំខាន់មួយសម្រាប់អ្នកឧកញ៉ា ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស។ អ្នកឧកញ៉ាជឿជាក់លើការប្រារព្ធពិធីបុណ្យដ៏ពិសិដ្ឋនេះ សម្រាប់ឧទ្ទិសដល់អ្នកជាទីគោរពស្រឡាញ់ដែលបានចែកឋានទៅ។ វាជាពេលដែលត្រូវនាំយកទេយ្យវត្ថុ ជាបច្ច័យ និងគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃនៅវត្ត ហើយឧទ្ទិសបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជាមួយគ្រួសារខ ក៏ដូចជាគោរពអត្តសញ្ញាណនិងវប្បធម៌ឱ្យបានខ្ជាប់ខ្ជួន។
ការប្រកាន់ខ្ជាប់នូវប្រពៃណីនិងវិន័យ ក៏ផ្តល់នូវស្ថិរភាពក្នុងជីវិតដែលពោរពេញទៅដោយការផ្លាស់ប្តូរឆាប់រហ័ស ក្នុងសង្គម។
អ្នកឧកញ៉ាយល់ឃើញថា វប្បធម៌និងប្រពៃណីក៏ជួយមនុស្សគ្រប់គ្នា មានមូលដ្ឋានក្នុងការរស់នៅផងដែរ។ ទំនៀមទម្លាប់ដ៏សំខាន់បំផុតមួយដែលគ្រួសារអាចធ្វើបានជាទូទៅ គឺទទួលទានអាហារពេលព្រឹក ឬអាហារពេលល្ងាចជាមួយគ្នា។

អ្នកឧកញ៉ាបានបន្ថែមទៀតថា “វប្បធម៌រំលឹកយើងថា យើងជានរណា និងមកពីកន្លែងណា។ វាក៏ផ្តល់ឱ្យយើងនូវអ្វីដែលត្រូវទន្ទឹងរង់ចាំ អ្វីដែលសង្ឃឹម និងជួយយើងឱ្យប្រមើលមើលអ្វីដែលមិនទាន់មកដល់។ អនុស្សាវរីយ៍ដែលភ្ជាប់ទៅនឹងទំនៀមទម្លាប់នៃជីវិតរបស់យើងពង្រឹងការប្រាស្រ័យនិងទំនាក់ទំនងរបស់យើង។ សកម្មភាពទាំងនោះក៏ធ្វើឱ្យយើងមានអារម្មណ៍ភ្ជាប់ទៅនឹងពេលវេលា ទីកន្លែង ឬមនុស្ស។ ខ្ញុំសូមលើកទឹកចិត្តអ្នករាល់គ្នាឱ្យចំណាយពេលវេលា ដើម្បីប្រារព្ធពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យរបស់ជាតិយើងឱ្យបានច្រើន”។
អ្នកឧកញ៉ាបានគូសបញ្ជាក់បន្ថែមថា សកម្មភាពទាំងនោះត្រូវការពេលវេលានិងការខំប្រឹងប្រែងក្នុងការអនុវត្ត។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការខិតខំទាំងនោះពិតជាមានន័យ! អត្ថប្រយោជន៍និងឥទ្ធិពលនៃការបង្កើតនិងការរក្សាប្រពៃណីនឹងផ្តល់ឱ្យយើងលើសពីកិច្ចខិតខំប្រឹងប្រែង។ ភាពរីករាយនិងអារម្មណ៍នៃភាពជាម្ចាស់នឹងធ្វើឱ្យគ្រប់គ្នាដឹងថា វប្បធម៌និងប្រពៃណី ពិតជាមានតម្លៃសម្រាប់ការចំណាយពេលវេលារបស់ក្នុងការប្រារព្ធពិធីបុណ្យទាំងនោះ៕


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង