Connect with us

ព័ត៌មានជាតិ

តាមវត្តអារាម ក្នុងថ្ងៃកាន់បិណ្ឌ វេនទី១ នៅបាត់ដំបង មានសភាពស្ងប់ស្ងាត់ ខុសពីឆ្នាំនានា

បានផុស

នៅ

នៅថ្ងៃ១រោច ខែភទ្របទ ត្រូវនិងថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺជាថ្ងៃកាន់បិណ្ឌវេនទី១ សម្រាប់រដូវបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីតាំងពីជីដូនជីតារៀងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារៀងរាល់ឆ្នាំនៅថ្ងៃដំបូងនៃវេនទី១នេះ គឺតែងតែមានមនុស្សម្នា ក្មេងចាស់ ប្រុសស្រី តែងតែនាំគ្នាកាន់ស្រាក់ និងនំអន្សមទៅវត្តជាហូរហែរ ដោយឡែកសម្រាប់ម្ចាស់វេន ក៏តែងតែរៀបចំដាំស្ល សម្រាប់ប្រគេនដល់ព្រះសង្ឃដែលគង់ក្នុងទីអារាមផងដែរ ព្រោះនៅថ្ងៃចូលព្រះវស្សា តំណមគឺមិនអនុញ្ញាតឱ្យសង្ឃអង្គណាមួយ និមន្តទៅសឹង្ហក្រៅទីអារាម និងនិមន្តបិណ្ឌបាតឡើយ។

អកុសលតែឆ្នាំនេះដោយសារតែជំងឺកូវីដ-១៩ ដ៏កាចសាហាវ បានរាតត្បាតពេញពិភពលោក ពិសេសគឺក្នុងប្រទេសកម្ពុជាតែម្តង ដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច មិនសូវហ៊ានទៅចូលរួមក្នុងពិធីបុណ្យនានាឡើយ ដោយពួកគាត់អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខ នៃរាជរដ្ឋាភិបាល គឺ ៣កុំ និង៣ការពារ។

ដោយសារបញ្ហានេះហើយ បានជានៅតាមវត្តអារាម មួយចំនួនក្នុងខេត្តបាត់ដំបង នៅថ្ងៃនេះមានសភាពស្ងប់ស្ងាត់ ដោយមានមនុស្ស១០-២០ នាក់តែប៉ុណ្ណោះ ដែលបានមកដាំស្លប្រគេនព្រះសង្ឃ ដោយឡែកសម្រាប់ពុទ្ធបរិស័ទដែលមកពីតាមផ្ទះ គឺមិនបាននៅយូរទេ ដោយគ្រាន់តែប្រគេនព្រះសង្ឃរួច ប្រញ៉ាប់ប្រញ៉ាល់ត្រឡប់ទៅលំនៅឋានវិញ ដើម្បីសុវត្ថិភាពរបស់ពួកគាត់ ក្នុងការ ការពារជំងឺកូវីដ-១៩ នេះ។

លោកអ៊ំម្នាក់ ដែលជាចាស់ព្រឹទ្ធាចារ្យនៅក្នុងវត្តព្រះនរាយណ៍ ហៅវត្តខ្វែង បានបញ្ជាក់ថា ទោះបីជាទីអារាមដែលសម្រាប់ឱ្យពុទ្ធបរិស័ទ ចំណុះជើងវត្ត ចេញ-ចូលដោយសេរីក៏ដោយ ក៏បច្ចុប្បន្ននេះយើងមើលមិនឃើញទេ មិនដឹងថាអ្នកណាមានវិជ្ជមាន ឬអត់វិជ្ជមានកូវីដ-១៩ ដូច្នេះហើយគឺត្រូវប្រយ័ត្នទាំងអស់គ្នា ដូចជាទំនៀមទំលាប់នៃការបោះបាយបិណ្ឌ ដែលត្រូវធ្វើឡើងនៅរៀងរាល់ព្រឹក ចាប់ពីវេនទី១ ដល់វេនទី១៤ ក៏វត្តមិនអនុញ្ញាតអោយជួបជុំធ្វើឡើងដែរ ដោយសុខចិត្តអោយព្រះសង្ឃធ្វើកិច្ចពីក្នុងព្រះវិហារ ដើម្បីអោយពពួកប្រែតមកទទួលយក វាប្រសើរជាងការជួបជុំបង្កជា​ហានិភ័យ នៅក្នុងទីអារាម និងអាចឈានដល់ការបិទខ្ទប់ថែមទៀត បើប្រសិនជាមានការឆ្លងកូវីដ-១៩៕

អត្ថបទៈ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១០ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម