ព័ត៌មានជាតិ
ផ្លូវជាច្រើនខ្សែក្នុងភូមិសំរោងកណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃសូត្រមន្តកាន់បិណ្ឌ
ផ្លូវជាច្រើនខ្សែដែលកើតឡើងដោយមានកម្លាំងមហាសាមគ្គី មានព្រះសង្ឃវត្តសុវណ្ណរាសីរតនារាម ប្រជាពលរដ្ឋទាំង៤ភូមិ ប្រជាការពារ ដែលជាថវិការសប្បុរសជនជិតឆ្ងាយ ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ និងចែកអំណោយដល់ប្រជាពលរដ្ឋចាស់ជរា និងទីទាល់ក្រ ចំនួន១១០គ្រួសារ ក្រោមអធិបតីយភាពលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងវត្តសុវណ្ណរាសីរតនារាម ស្ថិតក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក សុខ សម្បត្តិ បានមានប្រសាសន៍ថា យើងពិតជាមានមោទនភាពខ្លាំងណាស់ ដែលផ្លូវជាច្រើនខ្សែនេះបានកើតឡើង ដោយកម្លាំងមហាសាមគ្គី មានព្រះសង្ឃវត្តសុវណ្ណរាសីរតនារាម កម្លាំងប្រជាពលរដ្ឋទាំង៤ភូមិ ប្រជាការពារ ដែលថវិការបានមកពីសម្តេចព្រះវនរ័តកិត្តបណ្ឌិត ណយ ច្រឹក សង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា សាលាខណ្ឌព្រែកព្នៅ និងសប្បុរសជនជិតឆ្ងាយផងដែរ។

លោកបន្តថា ការចូលរួមរបស់ព្រះសង្ឃ ប្រជាពលរដ្ឋ និងសប្បុរសជន គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការកសាងមូលដ្ឋានឱ្យបានល្អប្រសើរ សម្រាប់អាជ្ញាធរ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ឆ្លើយតបទៅនិងគោលនយោបាយ ក៏ដូចជាអនុសាសន៍ណែនាំរបស់ប្រមុខដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបម្រើប្រជាពលរដ្ឋឱ្យបានល្អបំផុត និងមានសកម្មភាពកើនឡើងទ្វេរដង សក្តិសមទៅនឹងការគាំទ្ររបស់បងប្អូននាពេលកន្លងមក និងបន្តទៅមុខទៀតផងដែរ។

លោកបន្ថែមថា ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមការងារ បន្តរួមចំណែកកសាងនិងស្តារហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ។
ជាក់ស្ដែងសាលាខណ្ឌព្រែកព្នៅ និងក្រុមការងារចុះជួយសង្កាត់សំរោង រួមជាមួយ អាជ្ញាធរសង្កាត់ ព្រះសង្ឃ និងសប្បុរសជន បានមូលមតិគ្នាដំណើរការស្ថាបនាផ្លូវជាច្រើនខ្រែ បានរួចរាល់ជាស្ថាពរនៅក្នុងភូមិសំរោងកណ្ដាល ដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋឆ្លងកាត់ ពិសេសនាបុណ្យភ្ជុំបិណ្ឌនេះ៕
អត្ថបទ៖ ឧត្តរ៉ា




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ