ព័ត៌មានជាតិ
បញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០២១នឹងត្រូវប្រើប្រាស់សម្រាប់រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ឆ្នាំ២០២២
លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នេះ នឹងត្រូវប្រើប្រាស់សម្រាប់រៀបចំការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សា ឃុំ សង្កាត់ នៅឆ្នាំ២០២២ ខាងមុខ ហើយដើម្បីសម្រេចឱ្យបាននូវផែនការ នៃការរៀបចំបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១នេះ គ.ជ.ប បានកសាងផែនការដាក់ចេញនូវវិធានការ និងបានអនុវត្តសកម្មភាពជាក់ស្ដែងជាច្រើន តាមដំណាក់កាលដែលការងារខ្លះជាសមត្ថកិច្ចរបស់ គ.ជ.ប ហើយការងារខ្លះទៀត តម្រូវឱ្យមានការចូលរួមពីបណ្តាភាគីពាក់ព័ន្ធ។

ការបញ្ជាក់របស់លោក នុត សុខុម នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ។ លោកថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នឹងត្រូវចាប់ផ្ដើមនៅតាមឃុំ សង្កាត់ ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។
បើតាមលោក នុត សុខុម កាលពីឆ្នាំ២០២០ ការចុះឈ្មោះបោះឆ្នោតបានចំនួន២៦៨.៦១១ នាក់ ដែលស្មើនឹង៨៩,៤២ ភាគរយ នៃផែនការដែលបានដាក់ ហើយឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០ មានចំនួន៨.៨៣១.៩៧១ នាក់ ស្មើនឹង៨៥,០៦ ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងៗ។ លោកបន្តថា នៅមុនបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំនេះ គជ.ប នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតចុងក្រោយ (បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០) រួមទាំងបញ្ជីទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតតាមមធ្យោបាយមួយចំនួនផងដែរ ដូចជានៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.kh ឬចូលរកតាមរយៈកម្មវិធីទូរស័ព្ទ (App) Voterlist KH លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធខប) និងក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ហើយនឹងមានថតចម្លង និងបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ នៅសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ យ៉ាងតិច១០ថ្ងៃមុនពេលចាប់ផ្ដើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។
ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ មានគោលបំណង ដើម្បីឱ្យអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២០ មកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន។ ប្រសិនបើ ទិន្នន័យក្នុងបញ្ជីបោះឆ្នោត មិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ អ្នកបោះឆ្នោត អាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់។
លោក នុត សុខុម បានឲ្យដឹងដែរថា គិតត្រឹមថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ គ.ជ.ប បានសហការជាមួយអាជ្ញាធរឃុំ សង្កាត់ និងមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានចំនួន៥.៣៥៥.៩០២ នាក់ ស្មើនឹង៦០.៦៤ ភាគរយ នៃចំនួនលិខិតអញ្ជើញដល គ.ជ.ប បានបោះពុម្ព។ នេះជាទិន្នន័យបឋម ដែល គ.ជ.ប ទទួលបាន ប៉ុន្តែក៏កំពុងអនុវត្តការងារនេះបន្តទៀត នៅតាមភូមិក្នុងឃុំ សង្កាត់ រហូតដល់ថ្ងៃទី១១ ខែតុលា ខាងមុខ។
ជាមួយគ្នាននោះ លោក នុត សុខុម បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះឲ្យបានគ្រប់គ្នា និងបានសំណូមពរឲ្យគណបក្សនយោបាយ សមាគម អង្គការ មិនមែនរដ្ឋាភិបាល ចូលរួមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍ ដើម្បីចូលរួមផ្សព្វផ្សាយ និងពិនិត្យតាមដានមើលដំណើរការនេះ ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ប្រសិទ្ធភាព និងជោគជ័យ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត