Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ រិះគន់ផ្លូវចូលប្រាសាទសំបូរព្រៃគុកថា ពិបាកធ្វើដំណើរឆ្លងកាត់

បានផុស

នៅ

ផ្លូវចូលប្រាសាទសំបូរព្រៃគុគ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ បង្ហាញការត្អូញត្អែរពីផលលំបាក ក្នុងការធ្វើដំណើរឆ្លងកាត់ ដោយសារផ្លូវដែលមានប្រវែងប្រមាណ ៣គីឡូម៉ែត្រនេះ នៅរដូវវស្សាបានរងការខូចខាតជាខ្លាំង។ ចំណែក​អ្នកជិះម៉ូតូ តែងតែដួលប្រឡាក់សំលៀកបំពាក់ និងបានរិះគន់ទៅលើអាជ្ញាធរថា មិនសាកសមជាផ្លូវចូលរមណីយដ្ឋានសំបូរព្រៃគុគ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះឡើយ និងសុំឲ្យក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយបញ្ហានេះផង។

លោក ទង់ គឹមតុល អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថា ចំពោះផ្លូវចូលប្របាទសំបូរព្រៃគុគនេះ គឺអាជ្ញាធរ​ស្រុក ពុំមានសិទ្ធិក្នុងការកែលម្អ ឬក៏ជួសជុលឲ្យប្រសើរឡើងបានទេ ដោយសារតែតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុគ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរសំបូរព្រៃគុគ ហើយសូម្បីតែយកគ្រឿងចក្រមកគៀរ ឬចង់កាប់បង្ហូរទឹក​​ចេញពីថ្នល់ ក៏មិនទទួលបានការអនុញ្ញាតផង។

ទាក់ទង និងបញ្ហាផ្លូវ ក្នុងតំបន់ប្រាសាទសំបូរព្រៃគុគនេះ មហាជនបានសំណូមពរឲ្យ លោកជំទាវរដ្ឋមន្រ្តីក្រសួងវិចិត្រសិល្បៈ និងអាជ្ញាធរស្ថាប័នពាក់ព័ន្ធ មេត្តាជួយជួសជុលកែលម្អ និងសម្រួលផ្លូវឲ្យផ្លូវ ក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុគនេះ ឲ្យល្អប្រសើរផង។

សូមជម្រាបថា ​ប្រាសាទសំបូរព្រៃគុក ត្រូវបានអង្គការ​យូណេស្កូ អនុម័តចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅកិច្ចប្រជុំ​ប្រជុំ​កំពូល​លើក​ទី​៤១ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​៕ ​

អត្ថបទ៖ ប៊ុន រដ្ឋា​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច៨ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម១៩ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម