ព័ត៌មានជាតិ
រដ្ឋបាលក្រុងបាត់ដំបង ចុះបិទទីតាំងធនាគារ កម្ពុជាពាណិជ្ជ បន្ទាប់ពីរកឃើញបុគ្គលិកឆ្លងកូវីដ
រដ្ឋបាលក្រុងបាត់ដំបង ដឹកនាំដោយលោក ផេង សិទ្ធី អភិបាលក្រុង បានចុះបិទទីតាំង ធនាគារ កម្ពុជាពាណិជ្ជ ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោកអភិបាលក្រុង ផេង សិទ្ធី បានមានប្រសាសន៍ថា ការចុះបិទជាបន្ទាន់នេះ ដោយសារតែក្រុមការងារ នៃមន្ទីរសុខាភិបាល បានរកឃើញវិជ្ជមានកូវីដ-១៩ នៅលើបុគ្គលិករបស់ធនាគារម្នាក់ ហើយក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តហើយ ដោយឡែកសម្រាប់បុគ្គលិកពាក់ព័ន្ធផ្ទាល់ ឬប្រយោល លោកអនុញ្ញាតឲ្យធ្វើចត្តាឡីស័ក នៅក្នុងធនាគារនេះតែម្តង ព្រោះទីតាំងនេះមានបន្ទប់ស្នាក់ និងមានបន្ទប់ទឹកត្រឹមត្រូវ។
ជាចុងក្រោយ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលទៅប្រាស្រ័យ ទាក់ការងារនៅក្នុងធនាគារ កម្ពុជាពាណិជ្ជ កាលពីថ្ងៃទី១៨- ១៩ និងទី២០ ប្រសិនជាមានការសង្ស័យ ឬមិនស្រួលខ្លួន សូមអញ្ជើញទៅឲ្យក្រុមគ្រូពេទ្យពិនិត្យសំណាកដោយឥតគិតថ្លៃ នៅវិទ្យាល័យសម្តេចឪ ឬក៏អនុវិទ្យាល័យព្រះមុនីវង្សក៏បាន ដែលមានទីតាំងក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ ក្នុងសហគមន៍ ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ