Connect with us

ព័ត៌មានជាតិ

ស្ថានទូតកម្ពុជានៅថៃ នាំយកជំនួយ ជូនពលករខ្មែរ៦០គ្រួសារ កំពុងជួបការលំបាកខ្លាំង

បានផុស

នៅ

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដឹកនាំដោយ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត និងមន្ត្រីការទូត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគរួមមាន អង្ករ ត្រីខ បន្លែ និងសាច់ស្រស់ ចុះចែកដល់បងប្អូនពលករខ្មែរចំនួន៦០គ្រួសារ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរីករាតត្បាតជំងឺកូវីដ-១៩ នៅស្រុកប៉្លែងយ៉ាវ ខេត្តឆាក់ឈើងសៅ។ នេះបើតាមការផ្ដល់ព័ត៌មានពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិកម្ពុជា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានចាត់ក្រុមការងារនាំយក អង្ករ ត្រីខ បន្លែ ត្រី សាច់ ទៅប្រគល់ជូនតំណាងរបស់បងប្អូនពលករខ្មែរចំនួន ៦ ក្រុម នៅផ្លូវពហុយោធិន១ សង្កាត់ផៈយ៉ាថៃ ខណ្ឌផៈយ៉ាថៃ រាជធានីបាងកក ដើម្បីនាំយកទៅចែកជូនបន្តដល់បងប្អូនពលករសរុប ១១៣ គ្រួសារផងដែរ។ ក្នុងនោះពួកគាត់រស់នៅ៖

ទី១. ផ្លូវសុខសៈវ៉ាត់ឌី ១២ ឃុំប៉ាកខ្លងប្លាកាត់ ស្រុកផ្រៈសមុទ្រចេឌី ខេត្តសមុទ្រប្រាកាន ចំនួន ២៤ គ្រួសារ។

ទី២. តំបន់ ៩/១៥៥ អ៊ីមភើរៀល ឃុំឡាកូណា ស្រុកបាងបួថង ខេត្តនុនថៈប៊ុរី ចំនួន ៥ គ្រួសារ។

ទី៣. ក្រុមទី ៥ ផ្លូវសុខសុវត្ថិ ២ សង្កាត់ចោមថង ខណ្ឌចោមថង ទីក្រុងបាងកក ចំនួន ២៣ គ្រួសារ។

ទី៤. គម្រោងការស៊ិនថានី ៨៨ ឃុំបានកៅ ស្រុកផានថង ខេត្តឈុនប៊ុរី ចំនួន ២២ គ្រួសារ។

ទី៥. តំបន់កៈសេតណៈវ៉ៈមីន ទីក្រុងបាងកក ចំនួន ១៧ គ្រួសារ។

ទី៦. តំបន់តៈឡាតថៃ ស្រុកខ្លងហ្លួង ខេត្តប៉ៈធុមថានី ២២ គ្រួសារ។

ប្រជាជនទាំងនេះ សុទ្ធសឹងជាអ្នកជួបការលំបាកខ្លាំង ខ្លះបាត់បង់ការងារ ខ្លះមានឆ្លងជំងឺកូវីដ-១៩ និងមួយភាគធំជាអ្នកដែលជាប់ធ្វើចត្តាឡីស័ក មិនអាចទៅធ្វើការបាន៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៥០ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៥២ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ១ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម