Connect with us

ព័ត៌មានជាតិ

ចិនមានគម្រោងវិនិយោគ សេវាដឹកជញ្ជូនរថយន្តក្រុង នៅក្នុងក្រុងព្រះសីហនុ

បានផុស

នៅ

អ្នកវិនិយោគចិន មានគម្រោងវិនិយោគសេវាដឹកជញ្ជូនរថយន្តក្រុង នៅក្នុងក្រុងព្រះសីហនុ ក្រោយមើលឃើញពីសន្ទុះ​នៃ​ការអភិវឌ្ឍ​របស់​ខេត្ត​មួយ​នេះ​ មានការ​រីកចម្រើន​ឥត​ឈប់ឈរ​រួចមក​។​

ខេត្ត​ព្រះសីហនុ​នឹង​កាន់​តែមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​ឡើង | La Reine  Media
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គម្រោង​នេះ​ ត្រូវបាន​លើកឡើង​នៅក្​នុង​ជំនួប​ពិភាក្សា​ និង​ស្នើសុំ​ការគាំទ្រ​ពី​លោក​ គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១​។ តំណាង​អ្នកវិនិយោគ​ចិន បាន​ជម្រាប​ជូន​លោក​អភិបាលខេត្ត​ថា​ គម្រោង​វិនិយោគ​សេវា​ដឹកជញ្ជូន​(​រថយន្តក្រុង​)​នេះ​ យើង​មាន​រថយន្តក្រុង​ចំនួន ៣០​គ្រឿង គ្រោង​ដាក់ឱ្យ​ដំណើរ​ការរត់​លើ​ខ្សែ​ផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ​។

​តំណាង​អ្នកវិនិយោគ​ចិន បាន​បន្តថា​មូលហេតុ​ដែល​លោក​សម្រេច​បោះទុន​វិនិយោគ​លើ​សេវា​ដឹកជញ្ជូន​(​រថយន្តក្រុង​)​នេះ ​ដោយ​មើលឃើញ​ពីស​ន្ទុះ​នៃ​ការអភិវឌ្ឍ​របស់​ខេត្ត​ព្រះសីហនុ មានការ​រីកចម្រើន​ឥតឈប់ឈរ ​អាច​ក្លាយជា​ទីក្រុង​ឆ្លាត​វៃ ជា​កន្លែង​ទេសចរណ៍ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ការវិនិយោគ​។

​លោក​អភិបាលខេត្ត បាន​ស្វាគមន៍ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​គោលបំណង​វិនិយោគ​លើ​សេវា​ដឹកជញ្ជូន​(​រថយន្តក្រុង​) នៅក្នុង​ក្រុងព្រះសីហនុ​។ លោក​អភិបាលខេត្ត​ បាន​ស្នើឱ្យ​សិក្សា​តម្លៃ​សេដ្ឋកិច្ច​ឱ្យបាន​ល្អិតល្អន់​ជាមុនសិន មុននឹង​សម្រេច​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​លើ​សេវា​ដឹកជញ្ជូន​នៅក្នុង​ក្រុងព្រះសីហនុ ប្រកបដោយ​ជោគជ័យ​។ លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា​« ត្រូវ​សិក្សា​ពី​ប្រភព​សេដ្ឋកិច្ច ខ្សែ​រត់ ការធ្វើ​ចំណតរថយន្ត និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់​ដំណើរការ​វិនិយោគ​លើ​សេវាកម្ម​ដឹកជញ្ជូន​ឱ្យបាន​ទូលំទូលាយ នៅ​ក្រុងព្រះសីហនុ ព្រោះ​យើង​ចង់បាន​សេវា​ដឹកជញ្ជូន​សាធារណៈ​ជាការ​ចាំបាច់ ដើម្បី​ចូលរួម​ជួយ​សម្រួលការ​ធ្វើដំណើរ កាត់បន្ថយ​ពេលវេលា និង​ចំណេញ​ថវិកា​»​។

​ទន្ទឹម​នោះ​ លោក​អភិបាលខេត្ត​បាន​ណែនាំ​ឱ្យ​អ្នកវិនិយោគ​ ត្រូវ​រក​អ្នកជំនាញ​សិក្សា​គម្រោង និង​ធ្វើ​បទ​បង្ហាញ​ ដើម្បី​ធានា​ការបោះ​ទុនវិនិយោគ​លើ​សេវា​ដឹកជញ្ជូន​ នៅ​ក្នុង​ក្រុងព្រះសីហនុ ទទួលបាន​លទ្ធផល​ផ្លែផ្កា​ល្អ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម