Connect with us

ព័ត៌មានជាតិ

អ្វី​ជា​បញ្ហា​ប្រឈម​សម្រាប់​វិស័យ​អាកាសចរ​​ក្នុង​ដំណាក់កាល​កូ​វីដ ? ស្តាប់​មន្ត្រីជាន់ខ្ពស់​និយាយ!

បានផុស

នៅ

វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារតែ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​លើ​ពិភពលោក ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរ​ជាច្រើន​ស្ទើរតែ​ដាច់ខ្យល់​ទៅ​ហើយ ដោយសារ​តែ​មិនមាន​ភ្ញៀវ​ធ្វើដំណើរ ក្រោម​លក្ខខណ្ឌ​តឹងតែង ជាពិសេស​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ តាម​បណ្តា​ប្រទេស​មួយចំនួន ក៏ដូចជា​ប្រទេស​ជា​ដៃគូ ដែល​តម្រូវ​ឲ្យ​ភ្ញៀវ​ចំណាយពេល ក៏ដូចជា​ថវិកា នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋលេខាធិការដ្ឋា​ន​អាកាសចរ​ស៊ីវិល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ិន ចាន់​សិរី​វុត្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នៅ​ថ្ងៃទី​២២ ខែកញ្ញា នេះ​ថា ជាទូទៅ​យើង​គាំទ្រ​គោលនយោបាយ និងសេចក្តីសម្រេច ឬ​ទស្សនវិស័យ របស់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងទេសចរណ៍ ដែល​បាន​ខិតខំ​ស្វែងយល់ និង​រៀបចំ​យុទ្ធសាស្ត្រ ដើម្បី​បើក​ដំណើរការ​ទេសចរណ៍​ឡើងវិញ និង​គោលនយោបាយ​ចាក់​ស្រោច​ចាក់​សាំង​របស់​រាជរដ្ឋាភិបាល ដើម្បី​បង្កើត​ភាព​សាំ​នៅក្នុង​សហគមន៍។

លោក​ថា ក្រសួងទេសចរណ៍​បាន​រៀបចំ​យុទ្ធសាស្ត្រ និង​ទិសដៅ​ជាច្រើន​សម្រាប់​ទាក់ទាញ ក៏ដូចជា​ទទួលបាន​ភ្ញៀវទេសចរ​សុវត្ថិភាព សំដៅ​ដល់​ភ្ញៀវទេសចរ ដែល​ចាក់​វ៉ាក់សាំង​រួច ដើម្បី​ចូល​មក​ធ្វើ​ទស្សនកិច្ច ក៏ដូចជា​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា​។

​បើ​តាម​លោក ស៊ិន ចាន់​សិរី​វុត្ថា “​ការ​បើក​ជើងហោះហើរ​ឡើងវិញ វា​អាស្រ័យ​ទៅលើ​តម្រូវការ​របស់​ភ្ញៀវ ហើយ​សព្វថ្ងៃនេះ ក្រុមហ៊ុន​អាកាសចរណ៍​រង់ចាំ​តែមាន​ភ្ញៀវ​ប៉ុណ្ណោះ រាល់ថ្ងៃនេះ​គាត់​ស្ទើរតែ​ដាច់ខ្យល់​ទៅហើយ ដោយសារតែ​មិនមាន​ភ្ញៀវ​ធ្វើដំណើរ ហើយ​ប្រសិនបើ​មាន​អ្នកដំណើរ គឺ​មិនមាន​បញ្ហា​នោះទេ ខាង​ក្រុមហ៊ុន​អាកាសចរណ៍ គឺ​ត្រៀមចាំ​ជានិច្ច ដើម្បី​ដឹកជញ្ជូន ប៉ុន្តែ​អ្វីដែល​យើង​សង្ឃឹមទុក គឺ​ការហោះហើរ​នៅក្នុង​តំបន់​… ពិសេស​គឺ​ទីផ្សារ​ប្រទេស​ចិន​”​។

លោក​ថា ប្រទេស​ចិន​នេះ ទោះបី​យើង​បើក​យ៉ាងណាក៏ដោយ ក៏​ពិបាក​នឹង​ហោះហើរ​ដែរ ដោយសារ​លក្ខខណ្ឌ​របស់​គាត់​តឹងតែង គឺ​ទីមួយ មុននឹង​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន អ្នកដំណើរ​ទាំងអស់ ទាំង​ជនជាតិ​ចិន ទាំង​អ្នក​ធ្វើ​ដំណើរ​ចូល​ទៅ​ប្រទេស​ចិន គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​សណ្ឋាគារ ដែល​កំណត់ដោយ​ស្ថានទូត​ចិន​រយៈពេល​២​សប្តាហ៍​។ ដូច្នេះ​ភ្ញៀវ​ត្រូវ​ចំណាយពេល​អស់ពី​រស​ប្តា​ហ៍​ទៅ​ហើយ​។ ចំណែក​នៅ​តាម​ខេត្ត នៅ​តាម​តំបន់​មួយ​ចំនួន ក្នុង​ប្រទេស​ចិន មាន​តម្រូវការ​លក្ខខណ្ឌ​ផ្សេងៗ​គ្នា​ថែមទៀត ដែល​កន្លែង​ខ្លះ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​២​សប្តាហ៍ ខ្លះ​៣​សប្តាហ៍ ដែល​បញ្ហា​នេះ ធ្វើឱ្យ​ពិបាក​សម្រាប់​ភ្ញៀវ​។

ដោយឡែក​ការ​ធ្វើដំណើរ​ចូលមក​កម្ពុជា និង​ប្រទេស​បណ្តា​ផ្សេងៗ​មួយ​ចំនួន​ទៀត​ស្រួល​ទេ ពីព្រោះ​មិនសូវ​តឹងតែង ហើយ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក៏​ស្រួល​ដែរ មានតែ​រយៈពេល​៧​ថ្ងៃ នេះ​បើតាម​មន្ត្រី​ដដែល។ លោក​ថា ភ្ញៀវ​ដែល​ចូល​ប្រទេស​កម្ពុជា មាន​ពី​ប្រទេស​ចិន​, មកពី​ប្រទេស​ផ្សេងៗ​តាមរយៈ​កូរ៉េ​, មកពី​ប្រទេស​ផ្សេងៗ​ទៀត​តាមរយៈ​សាំង​ហ្គា​ពួរ និង​មកពី​ប្រទេស​ផ្សេងៗ​ទៀត​តាម​មជ្ឈិមបូព៌ា​។ លោក​អះអាងថា បញ្ហាសំខាន់ គឺ​ប្រទេស​ដៃគូ ដែល​គាត់​រឹតបន្តឹង ដូច្នេះ​ទោះបីជា​យើង​បើក​យ៉ាងម៉េច​ក៏ដោយ នេះ​គឺជា​បញ្ហា​ប្រឈម​។

លោក ស៊ិន ចាន់​សិរី​វុត្ថា បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​អ្នកដំណើរ​ដែល​ចេញចូល​កម្ពុជា​ភាគច្រើន គឺ​ភ្ញៀវ​ដែល​មកលេង​បងប្អូន ជា​សិស្ស ជា​និស្សិត និង​អ្នក​នៅក្រៅ​ប្រទេស ដែល​មកលេង​បងប្អូន ហើយ​ទី​ពីរ​ទៀត គឺ​អ្នកធ្វើ​ធុរកិច្ច អ្នកធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​អ្នកការទូត​រដ្ឋបាល​ផ្សេងៗ​។

ចំពោះ​អ្នក​ដែល​មកលេង​ជា​ភ្ញៀវ​ទេសចរណ៍​តែម្ដង គឺ​តិច​ណាស់ បើទោះបីជា​មិនមាន​តួលេខ​ក្នុង​ដៃ​ក៏ដោយ​។ លោក​ថា ភ្ញៀវ​មិនទាន់​ដើរលេង​ទេ ដោយសារ​តំបន់​របស់​យើង​មិនទាន់​បើកទូលាយ ជាពិសេស​ការធ្វើ​ចត្តា​ឡី​ស័ក ដែល​ត្រូវ​ចំណាយ​ទាំង​ថវិកា និង​ពេលវេលា ដូច្នេះ​គាត់​ត្រូវ​រង់ចាំ​ឱកាស​មួយ​សមរម្យ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៥១ នាទីutes មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា៥៥ នាទីutes មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម