Connect with us

ព័ត៌មានជាតិ

សិស្ស​កម្ពុជា​៨​រូប​នឹង​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ​នៅ​ចុងខែ​តុលា​នេះ​

បានផុស

នៅ

ភ្នំពេញ ​៖ ​សិស្ស​កម្ពុជា​ចំនួន​៨​រូប​នឹង​ចាក​ចេញទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​នា​ចុងខែ​តុលា​ឆ្នាំ​២០២០​នេះ​ដើម្បី​រៀន​នៅ​វិទ្យាល័យ​ជប៉ុន។

មុននឹង​ចាកចេញ​ទៅ​សិក្សា​នៅ​ជប៉ុន​ក៏​មាន​ការរៀបចំ​«​ពិធី​ជូន​ដំណើរ​សិស្ស​វិទ្យាល័យ​នៃ​អាហារូបករណ៍​កា​កេ​ហា​ស៊ី ជំនា​ន់ទី​៣»​នេះ​ផង​ដែរ ​កាលពី​ថ្ងៃទី​២២​តុលា​ឆ្នាំ​២០២០​នៅ​និវេសនដ្ឋាន​ឯកអគ្គរាជទូត មិ​កា​មិ​ផ្ទាល់ ដោយមាន​វត្តមាន​លោក​បណ្ឌិត សាន វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា ព្រមទាំង​អាណាព្យាបាល​សិស្ស​ទាំងអស់​ផងដែរ​។

បើតាម​ឯកអគ្គ​រដ្ឋ​ទួត​ជប៉ុន​បាន​ឲ្យ​ដឹងថា ​សិស្ស​កម្ពុជា​ចំនួន​៨​រូប​ដែល​នឹង​ចាក​ចេញទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​នា​ចុងខែ​តុលា​ឆ្នាំ​២០២០​នេះ​ដើម្បី​រៀន​នៅ​វិទ្យាល័យ​ជប៉ុន​នោះ​ពួកគេ​នឹង​ស្នាក់នៅ​ជាមួយ​ផ្ទះ​របស់​គ្រួសារ​ជប៉ុន ឬ អន្តេវាសិកដ្ឋាន ក្នុង​រយៈពេល​៦​ខែ តាមរយៈ​អាហារូបករណ៍​ជប៉ុន​ឈ្មោះថា “​គម្រោង​អាហារូបករណ៍​អាស៊ី​កា​កេ​ហា​ស៊ិ​”​។

លោក​ទួត​បាន​មានប្រសាសន៍ថា​«​យើងខ្ញុំ​សូម​ជូនពរ​សិស្ស​ទាំងអស់ សូម​ទទួលជោគជ័យ​គ្រប់​ភារកិច្ច​»​។

អាហារូបករណ៍​កា​កេ​ហា​ស៊ី នេះ គឺ​សម្រាប់​សិស្ស​វិទ្យាល័យ​នៅ​បណ្តា​ប្រទេស​អាស៊ី​ទៅ​សិក្សា​នៅ​វិទ្យាល័យ​ណាមួយ​ក្នុងប្រទេស​ជប៉ុន​សម្រាប់​រយៈពេល​១០​ខែ​។ ជាក់ស្តែង សិស្ស​អាហារូបករណ៍​កា​កេ​ហា​ស៊ី​ជំនា​ន់ទី​១​របស់​កម្ពុជា ចំនួន​៥​រូប​បានបញ្ចប់​ការសិក្សា​រយៈពេល​៦​ខែ​នៅ​ប្រទេស​ជប៉ុន និង​បាន​ត្រលប់​មកវិញ​កាលពី​ខែមីនា ហើយ​សិស្ស​ជំនា​ន់ទី​២ ចំនួន​៩​រូប។

អាហារូបករណ៍​កា​កេ​ហា​ស៊ី នឹង​ផ្តល់ឱកាស​ដ៏​ល្អ​សម្រាប់​សិស្ស​កម្ពុជា ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​ផ្សេងទៀត​ដើម្បី​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក និង​កសាង​ស្ពាន​មេត្រីភាព​នាពេល​អនាគត​៕
ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម