ព័ត៌មានជាតិ
អាជីវករផ្សារដងទង់ផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរមានដំណោះស្រាយ រឿងអ្នកលក់ខាងក្នុង និងអ្នកលក់ខាងក្រៅ
មានអាជីវករជិត១០០នាក់នៅក្នុងផ្សារដងទង់ ក្រុងខេមរភូមិន្ទ បានប្រមូលផ្តុំគ្នាតវ៉ាទាមទារជាថ្មីស្នើសុំឱ្យលោកស្រីអភិបាលខេត្តកោះកុងជួយរកដំណោះស្រាយជូនពួកគាត់ចំពោះសកម្មភាពលក់ដូរបែបអនាធិបតេយ្យតាមចិញ្ចើមផ្លូវគ្មានសណ្តាប់ធ្នាប់ស្ទើរតែរៀងរាល់ថ្ងៃគ្មានពេលលួស។
ការទាមទាររបស់អាជីវករផ្សារដងទង់នេះ ធ្វើឡើងក្រោយពីពួកគាត់ស្នើសុំរកដំណោះស្រាយជាមួយប្រធានផ្សារ និងអាជ្ញាធរសមត្ថកិច្ចក្រុងខេមរភូមិន្ទជាច្រើនលើកច្រើនសារតែគ្មានប្រសិទ្ធភាពឡើយដែលធ្វើឱ្យកាន់តែអស់ជំនឿទៅៗ។

តំណាងក្រុមអាជីវករអ្នកស្រី មិន ឡៅ លក់ដូរគ្រឿងសមុទ្រ អ្នកស្រី នួន បញ្ញា លក់ត្រីសមុទ្រ និងអ្នកស្រី សេង ស្រីរ៉ស់ លក់សាច់គោ អះអាងព្រមគ្នានៅថ្ងៃទី២២ ខែកញ្ញា ថា ការដែលពួកគាត់សុំដោះស្រាយពីលោកស្រីអភិបាលខេត្តកោះកុងនៅពេលនេះ ក៏ព្រោះតែរង់ចាំចំណាត់ការរបស់អាជ្ញាធរក្រុង និងប្រធានផ្សារដងទង់ជាយូរខែថ្ងៃមកហើយ តែគ្មានដំណោះស្រាយឡើយចំពោះការលុបបំបាត់សកម្មភាពអ្នកលក់ដូរតាមចិញ្ចើមថ្នល់សាធារណៈ។
អាជីវករ៣នាក់បន្ថែមថា ពួកគាត់ជាអ្នកលក់ដូរនៅខាងក្នុងផ្សារ គឺលក់មិនដាច់ទេ ដោយសារតែអ្នកខាងក្រៅផ្សារប្រកបអាជីវកម្មគិតតែប្រយោជន៍ផ្ទាល់ខ្លួនមួយមុខ ក្រោមរូបភាពធ្វើជាលក់តាមកញ្ច្រែង ល្អី និងចានដែកដោយឱ្យថ្លៃភាស៊ីត្រឹមតែ៣០០០រៀលទៅ៥០០០រៀលលក់ម៉ាសេរី។ ចំណែកពួកគាត់នៅខាងក្នុងផ្សារវិញ ក្ស័យធនលក់មិនដាច់ គ្មានលុយបង់សងធនាគារ ថ្លៃជួលតូប និងភាស៊ីអនាម័យផ្សេងៗជាខ្ទង់ចំណាយច្រើនលើសលុប។

អាជីវករមួយចំនួនតូចដែលរឹងទទឹងមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរសមត្ថកិច្ចចូលលក់ដូរខាងក្នុងផ្សារដោយគិតតែប្រយោជន៍ខ្លួនឯង ហើយថែមទាំងបង្កភាពអនាធិបតេយ្យ ស្ទើរតែរាល់ថ្ងៃ។ ដូច្នេះមានតែក្តីរំពឹងលើដំណោះស្រាយរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ករណីមិនមានការអនុវត្តច្បាប់បាតុភាពអនាធិបតេយ្យនៅតែបន្តកើតមានទៅអនាគត។
ចំណែកឯក្រុមអាជីវករលក់ដូរក្រៅផ្សារ ឬតាមចិញ្ចើមផ្លូវថ្នល់ថ្លែងថា ពួកគាត់មិនអាចចូលទៅលក់ដូរខាងក្នុងផ្សារនោះទេ ព្រោះលក់មិនដាច់ដូចនៅខាងក្រៅ។ ម្យ៉ាងទៀត ពួកគាត់លក់ត្រីសាច់តិចតួចប៉ុណ្ណោះគ្មានលទ្ធភាពជួលតូប និងមួយចំនួនទៀតព្រលយពាក្យសម្តីថា ពួកគាត់លក់ដូរតែខាងក្រៅផ្សារយូរឆ្នាំមកហើយ ចុះហេតុមិនតវ៉ាពីមុនមកម្តេចមកទើបតែតវ៉ា។

ការបកស្រាយបែបនេះ ត្រូវបានក្រុមអាជីវករក្នុងផ្សារបកស្រាយតបវិញថា តូបមាននៅក្នុងផ្សារទំនេរជាច្រើនណាស់រហូតដល់ប្រធានផ្សារមិនយកថ្លែបង់ជួល៦ខែទៀតផង។ ហេតុអីអ្នកខាងក្រៅមិនចូលលក់ នេះជានិយាយយកល្អគិតតែប្រយោជន៍ខ្លួនក្នុងនាមជាអ្នកលក់ដូរដូចគ្នា។
គួរកត់សម្គាល់ថា បរិវេណធ្វើអាជីវកម្មនៅក្នុងផ្សារដងទង់គ្រប់គ្រងដោយលោក ម៉ក់ ណុច ប្រធានផ្សារ ចំណែកបរិវេណខាងក្រៅផ្សារគ្រប់គ្រងដោយរដ្ឋបាលក្រុងខេរមភូមិន្ទ។ ចាប់តាំងពីអនុញ្ញាតឱ្យបើកផ្សារដំណើរការឡើងវិញក្រោយស្ថានភាពកូវីដធូរស្រាល គេសង្កេតឃើញថា អាជ្ញាធរសមត្ថកិច្ចក៏ដុតដៃដុតជើងណាស់លើការរៀបចំសណ្តាប់ធ្នាប់ សោភណ្ឌភាពអនាម័យក្នុងនិងក្រៅផ្សារមួយនេះ តែមានអាជីករលក់ដូរមួយចំនួនតូចប៉ុណ្នោះដែលព្រមស្តាប់តាមការណែនាំដោយបន្តរឹងទទឹងយកចិញ្ចើមថ្នល់ធ្វើអាជីវកម្ម។
ទាក់ទិនភាពស្មុគស្មាញផ្សារដងទង់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីរសៀលថ្ងៃទី២២ខែកញ្ញា ក៏កោះហៅអ្នកពាក់ព័ន្ធមកប្រជុំបន្ទាន់មួយ ដើម្បីស្តាប់ការលើកឡើងពីគោលបំណងរបស់អាជីវករពីការកើតទុកមិនសុខចិត្ត។

ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំបញ្ចប់លោក សំឃិត វៀន អភិបាលរងខេត្តទទួលបន្ទុក បញ្ជាក់ថា ដំណើរការរៀបចំសណ្តាប់ធ្នាប់បរិស្ថានអនាម័យក្នុងនិងក្រៅផ្សារដងទង់ គឺអាជ្ញាធរសមត្ថកិច្ចក្រុងខេមរភូមិន្ទកែលម្អស្អាតល្អបានជំហ៊ានធំហើយ។ ចំណាទបញ្ហា ព្រោះតែអាជីវករមួយចំនួនតូចប៉ុណ្ណោះមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរទាល់តែសោះចំពោះការស្ម័គ្រចិត្តចូលលក់ដូរក្នុងផ្សារវិញ។
ជាចំណាត់ការ លោកអភិបាលរងខេត្ត សន្យាថា ចាប់ពីថ្ងៃទី២៣ ខែកញ្ញានេតទៅ នឹងព្យាយាមពន្យល់អប់រំផ្នែកច្បាប់ដល់អាជីវករដែលរឹតទទឹងអោយចូលលក់ដូរក្នុងផ្សារ ករណីខ្វះតូបទទួលនឹងសម្របសម្រួលទៅលក់នៅផ្សារកោះកុងថ្មី។
គ្រាអ្នកសារព័ត៌មានចោទសួរថា ថាតើអាចមានប្រសិទ្ធិភាពទេ លោក សំឃិត វៀន តបថា មានឬមិនមានប្រសិទ្ធិភាពអាស្រ័យលើការចូលរួមទាំងអស់ ប្រសិនណែនាំអស់លទ្ធភាពហើយនឹងអនុវត្តតាមច្បាប់ជាធរមាន៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច